Connect with us

ព័ត៌មានជាតិ

ចក្រភព​អង់គ្លេស និងអៀឡង់ខាងជើង សម្រេច​ផ្ដល់​ការអនុគ្រោះពន្ធ (EBA) ដល់កម្ពុជាឡើងវិញ

បានផុស

នៅ

ចក្រភពអង់គ្លេស និងប្រទេសអៀឡង់ខាងជើង សម្រេចផ្ដល់ការអនុគ្រោះពន្ធ (EBA) ដល់កម្ពុជាវិញ បន្ទាប់​ពីសហភាពអឺរ៉ុប សម្រេចកាត់ផ្ដាច់២០ ភាគរយ កាលពីខែមុន ហើយការសម្រេចនេះ ដោយចក្រភព​អង់គ្លេស បានមើលឃើញពី​ផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើន នៃ​សង្គម​កម្ពុជា ដែលក្នុងនោះរួមមាន ទាំងកម្មករ​រោងចក្រផងដែរ។

តាមសេចក្ដីប្រកាស​ព័ត៌មាន​ ស្តីពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់ របស់ចក្រភព​អង់គ្លេស និង​អៀឡង់ខាងជើង ដល់ព្រះរាជាណាចក្រកម្ពុជា ដែលផ្សព្វផ្សាយដោយក្រសួង​ការបរទេស​កម្ពុជា នាព្រឹកថ្ងៃទី១៨ ខែធ្នូ នេះ បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេស និង​អៀឡង់​ខាងជើង បានថ្លែងថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រ​ភពអង់គ្លេស នឹងអនុវត្តនូវ​គោល​នយោបាយពាណិជ្ជកម្មឯករាជ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសបញ្ជាក់ថា រដ្ឋមន្ត្រី​ទាំងអស់របស់អង់គ្លេស បានសសម្រេចថា នឹងមិនបន្តអនុវត្តការ​ព្យួរ​មួយផ្នែក នៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុង​ក្របខ័ណ្ឌ​ប្រព័ន្ធ​អនុគ្រោះពន្ធលើគ្រប់មុខទំនិញ​ទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេស បានមើលឃើញ​ពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើន នៃសង្គមកម្ពុជា ដែលក្នុងនោះ​រួមមានទាំងកម្មកររោងចក្រផងដែរ។ 

លោកស្រីឯកអគ្គរាជទូត បានបញ្ជាក់ដែរថា ចក្រភពអង់គ្លេស កំពុង​រិះរក​វិធី ដើម្បី​បង្កើត​កិច្ចសន្ទនា​ទៀង​ទាត់​ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងៗពាក់ព័ន្ធ នឹងវិស័យសិទ្ធិមនុស្ស និងសេរីភាព​ផ្សេង​ៗទៀត។ 

ចំណែកលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការសំរេច​ចិត្ត​របស់​ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការ​ជំរុញ​ និងលើកទឹកចិត្ត​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយថា ការ​សម្រេចចិត្ត​នេះ គឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជា នៅពេលដែល​ពួក​គេកំពុងទទួលរងផលប៉ះពាល់ពី​មហន្តរាយ​ នៃ​ជំងឺ​កូវីដ-១៩។  លោកឧបនាយក​រដ្ឋមន្ត្រី បានសង្កត់ធ្ងន់​ថា កម្ពុជាបេ្តជ្ញាយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផល​ប្រយោជន៍​ទៅវិញទៅមកជាមួយ​ចក្រភព​អង់គ្លេស ទាំងលើវិស័យ​ទ្វេភាគី​ និងពហុភាគី៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម