ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា សង្ឃឹម សហរដ្ឋអាមេរិក ផ្តល់សុពលភាពប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ជាថ្មី
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានេះ សង្ឃឹមថា សហរដ្ឋអមេរិក នឹងផ្តល់សុពលភាពប្រព័ន្ឋអនុគ្រោះពន្ធទូទៅ GSP ជាថ្មីដល់កម្ពុជាឡើងវិញ។
ការសម្តែងក្តីសសង្ឃឹមរបស់ប្រមុខកាទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អេនតូនី ប្លីងខេន (Anthony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ខណៈលោកអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកចក្រកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក។

នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យជាច្រើន ដូចជាការកើនឡើងនូវការផ្លាស់ប្តូរខាងផ្នែកសេដ្ឋកិច្ច សុខាភិបាល អប់រំ ការបោសសំអាតមីន ការប្រឆាំងអំពើភេរវកម្ម ការរក្សាសន្តិភាព ការការពារបេតិកភណ្ឌវប្បធម៌ ការរុករកអដ្ឋិធាតុទាហាន ដែលបានបាត់ខ្លួនក្នុងសង្រ្គាម និងឈ្លើយសឹកអាមេរិក និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ជាដើម។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ពាណិជ្ជកម្ម គឺជាឧទាហរណ៍ នៃកិច្ចសហប្រតិបត្តិការវិជ្ជមានដ៏ល្អប្រសើរបំផុតរវាងប្រទេសទាំងពីរ ហើយបានសម្តែងនូវសេចក្តីសង្ឃឹមថា ប្រព័ន្ឋអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជា នឹងត្រូវបានបន្តសុពលភាពជាថ្មីឡើងវិញ ដើម្បីគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជា នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលភាគច្រើនជាស្ត្រី។
លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា កម្ពុជាអរគុណចំពោះសហរដ្ឋអាមេរិក ដែលបានបន្តគាំទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងវិស័យជាច្រើន ដែលថ្មីៗបំផុតនេះ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាការឆ្លើយតប លោក អេនតូនី ប្លីងខេន បានបង្ហាញពីការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍរបស់កម្ពុជា និងធ្វើការយ៉ាងសកម្មជាមួយកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងផ្នែកនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។
សូមរំលឹកថា កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិកដែលផ្តល់មកកម្ពុជា ត្រូវបានហួសសុពលភាពកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ហើយបញ្ហានេះបានធ្វើឱ្យប៉ះពាល់ទៅលើអ្នកបញ្ជាទិញដែលតម្រូវឱ្យបង់ពន្ធនាំចូលទៅកាន់សហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានអះអាងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា នឹងពិចារណាឡើងវិញក្នុងការផ្តល់ជូននូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ (GSP) នេះ មកឱ្យកម្ពុជាសារជាថ្មី ហើយការវាយតម្លៃលទ្ធភាពនេះ នឹងពិនិត្យដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលមានការយល់ពីសភាផ្ទាល់។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានអះអាងថា សហរដ្ឋអាមេរិកតាមរយៈតំណាងពាណិជ្ជកម្មរបស់ខ្លួន នឹងធ្វើការវាយតម្លៃនូវសិទ្ធទទួលបានសារជាថ្មី នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅមកឱ្យកម្ពុជា។ បើតាមក្រសួងរតនាគារសហរដ្ឋអាមេរិក ការវាយតម្លៃពីសិទ្ធទទួលបានប្រព័ន្ធអនុគ្រោះទូទៅ (GSP) បានធ្វើឡើងបន្ទាប់ពីសភាអាមេរិក អនុញ្ញាតឱ្យមានការអនុវត្តនូវកម្មវិធីមួយឈ្មោះថា ផលប្រយោជន៍ និងលក្ខណៈវិនិឆ្ឆ័យសិទ្ធទទួលបាននូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ