Connect with us

ព័ត៌មានជាតិ

លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺ និងប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋ

បានផុស

នៅ

នៅព្រឹកថ្ងៃអាទិត្យ ទី ១៥ ខែឧសភា ឆ្នាំ ២០២២ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋសរុបចំនួន១៧៦៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះធ្វើឡើងនៅបរិវេនកងពលតូចអន្តរាគមន៍លេខ៧ ក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការធំកងអន្តរាគមន៍លេខ៣,ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ  និងលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ ។

លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម។ លោកជំទាវមានប្រសាសន៍ថា សម្តេចទាំង២ តែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវបានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកជាំក្សាន្ត ដែលបានសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យបានអញ្ជើញមកដល់ទីតាំងពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។

មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹកមានជានំបញ្ចុក នំបុ័ង និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។

ក្រុមការងារបានចែកវែនតាសម្រាប់លោកយាយ លោកតាចំនួន៥០០នាក់,សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, ខោអាវលោកយាយលោកតា និងចែករទេះរុញសម្រាប់ជនពិការចំនួន១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។លទ្ធផលនៃការព្យាបាល ក្នុងចំនួន១៧៦៩នាក់នេះ រួមមាន: ការវះកាត់តូចបានចំនួន៥២នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន១០១ នាក់, ពិនិត្យជំងឺទូទៅចំនួន៩៣១ នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន៧០នាក់, និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន១១៥នាក់។

បន្ទាប់មកនៅថ្ងៃដដែលនេះលោកជំទាវ ហ៊ុន ម៉ាណា ក៏បានបន្តដំណើរឆ្ពោះមកកាន់ខេត្តស្វាយរៀង ជាមួយឯកឧត្តម ឌី វិជ្ជា ដើម្បីប្រគល់អំណោយផ្ទះទេវតា២ខ្នង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥។ ផ្ទះទេវតាចំនួន២ខ្នងនេះ បានប្រគល់ជូនទូរគតជន ជនចាស់ជរាគ្មានទីពឹង២គ្រួសាររួមមាន:

១- ផ្តល់ជូន លោកតា ដួង ឆុំ អាយុ៧៨ឆ្នាំ និងលោកយាយ គុជ ពេជ្រ អាយុ ៦៧ឆ្នាំ រស់នៅភូមិព្រែកត្នោត ឃុំសំបួ ស្រុករមាសហែកខេត្តស្វាយរៀង។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

២- ផ្ទះលេខ២៩៣ ផ្តល់ជូនលោកយាយ ម៉ៅ សំបូ អាយុ៩០ឆ្នាំរស់នៅភូមិចន្ត្រី ស្រុករមាសហែកខេត្តស្វាយរៀង។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់លោក វណ្ណ ហុង និង ស្រី អ៊ីម ផាន វ៉ាន់ឌី តាមរយៈកម្មវិធីផ្ទះទេវតា។

លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរតែងគិតគូរពីសុខទុក្ខដល់ពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

បន្ថែមលើអំណោយផ្ទះ លោកជំទាវ ក៏បានផ្តល់ជូនគ្រួសារដែលទទួលបានផ្ទះនីមួយៗ នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមទៀត រួមមានមួយផ្ទះៗ ទទួលបានអង្ករ១០០Kg,  ត្រីខ១កេស, មីចំនួន៥កេស, ទឹកដោះគោខាប់ ១កេស,  ពួក១, ប្រេងកូឡូ១ប្រអប់ធំ, ប្រេងខ្យល់១ប្រអប់ធំ ,ចានដែក១, ឆ្នាំងតូច១, ឆ្នាំងធំ១, ខ្ទះឆា១, វែងឆា១, វែងបាយ១, វែងសំឡ១, ស្លាបព្រា និងសម១ឡូ, កំសៀវ១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែ ១ គីឡូក្រាម , ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ, វិទ្យុFM12 ១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំនឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវលោកតាចំនួន២កំប្លេ, និងថវិកាចំនួន ៥០ម៉ឺនរៀល។

បន្ទាប់មកទៀត លោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា បានអញ្ជើញនាំយកទេយ្យវត្ថុ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ ហើយទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖

០១-អង្ករ១តោន

០២-ត្រីខ ចំនួន១កេស មាន១០យួរ

០៣-មីចំនួន៥កេសធំ(៣០កេសតូច)

០៤- ត្រីងៀតចំនួន ១០ គីឡូ

០៥- សាច់ក្រកចំនួន១០ គីឡូ

០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន២កេ០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ

០៩- តែ ចំនួន ២គីឡូក្រាម

១០- ស្ករសចំនួន១បេ

១១- អំបិលចំនួន១បេ

១២- ប៊ីចេងចំនួន១បេ

១៣- ទឹកត្រីចំនួន៥យួ

១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ

១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៧- វីតាមីនសេ ចំនួន ១០ ប្រអប់

១៨- ប្រេងកូឡា ចំនួន ៥ ដុំ

Mey Soklim, [5/16/2022 3:41 PM]

[Forwarded from Meas Rotmony]

១៩- ប្រេងខ្យល់ ចំនួន៥ដុំ

២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស

២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន

២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប

២៣- ស្លាដក់ចំនួន៥៥

២៤- ថវិកា ចំនួន២លានរៀល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម