ព័ត៌មានជាតិ
កូនប្រុសទាំងបីសម្តេចវិបុលបញ្ញា សុខ អានឡើងមុខតំណែង ៣ ក្រសួងផ្សេងគ្នា
ភ្នំពេញ៖ កូនប្រុសទាំងបីរបស់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួងបីផ្សេងគ្នា។

កូនប្រុសទាំងបីនាក់នោះរួមមានលោក សុខ សូកាន ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០។

លោក សុខ សូកេន បានឡើងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២០បន្ទាប់ពីលោកកាន់តំណែងជាអនុរដ្ឋលេខាធិការក្នុងក្រសួងនេះ ចាប់តាំងពីឆ្នាំ២០១៦មក។

ចំណែកលោក សុខ សង្វារ ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍តាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០ បន្ទាប់ពីលោកបានកាន់ជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាអស់រយៈពេល៧ឆ្នាំរួចមក។
លោក សុខ សង្វារបានលើកឡើងតាមរយ: Facebook នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា លោកមានអារម្មណ៍ថាមានកិត្តិយសផង ហើយក៏មានអារម្មណ៍ភ័យផង ក្រោយទទួលបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។
លោក សុខ សង្វារ បានបន្តថា «ខ្ញុំមានកិត្តិយសដែលត្រូវបានផ្តល់តួនាទីខ្ពស់ជាងមុន ហើយក៏មានអារម្មណ៍ភ័យផងដែរ ដោយត្រូវបំពេញការងារច្រើនជាងមុន»។
លោកអះអាងថា លោកនឹងយកបទពិសោធន៍ និងចំណេះដឹងរយៈពេល ៧ ឆ្នាំនៅអង្គរ ដើម្បីជួយវិស័យទេសចរណ៍កម្ពុជា ដែលកំពុងដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


