ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងភ្ញៀវអន្តរជាតិ គោរពវិញ្ញាណក្ខន្ធអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំណាងរដ្ឋាភិបាលបណ្តាប្រទេសប្រចាំនៅកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ កងកម្លាំងរក្សាសន្តិភាព ដែលបានពលីជីវិតក្នុងបុព្វហេតុបំពេញបេសកកម្មថែរក្សាសន្តិភាពពិភពលោក នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) ខេត្តកំពង់ស្ពឺ ។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកម្លាំងរក្សាសន្តិភាព បានលើកឡើងថា ពិធីគោរពវិញ្ញាណកងកម្លាំងរក្សាសន្តិភាពពិភពលោកនេះ បានធ្វើឡើងស្របដែលបណ្តាប្រទេសបរិច្ចាគកងកម្លាំងចូលរួមថែរក្សាសន្តិភាពលើពិភពលោក បាននាំគ្នាប្រារព្ធទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ២៩ ឧសភា លើកទី៧៤ ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ហើយក៏ជាថ្ងៃប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធ វិរៈយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុចូលរួមស្វែងរកសន្តិភាពនៅតាមប្រទេសមានជំលោះសង្គ្រាមតាំងពីឆ្នាំ១៩៤៨រហូតមកដល់បច្ចុប្បន្ននេះ។

ចំណែកលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ថ្លែងថា ចាប់តាំងពីឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ប្រមាណជាង១លាននាក់ ចូលរួមប្រតិបត្តិថែរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រ UN ក្នុងមានយុទ្ធជន យុទ្ធនារី ថែរក្សាសន្តិភាពប្រមាណ៤២០០នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ក្នុងនោះមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន១០នាក់ផងដែរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា នៅក្នុងឆ្នាំ២០២២នេះ គឺជាខួបលើកទី៣០ ដែលអង្គការសហប្រជាជាតិ UN បានបង្កើតបេសរក្សាសន្តិភាពនៅកម្ពុជា ហៅកាតថា UNTAC ដើម្បីចូលរួមចំណែកជួយស្តារឡើងវិញ នូវសុខសន្តិភាពជូនប្រទេសកម្ពុជា ពីការសង្គ្រាមហែកហួរក្នុងស្រុក និងការរៀបចំការបោះឆ្នោតជាលើកដំបូងនៅកម្ពុជា។

នៅក្នុងប្រតិបត្តិការបេសកកម្មរក្សាសន្តិភាពរបស់ UNTAC នៅកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់ថា ក្នុងអំឡុងឆ្នាំ១៩៩២ ឆ្នាំ១៩៩៣ មានកម្លាំង UNTAC ប្រមាណជាង ១៥០០០នាក់ កម្លាំងនគរបាលស៊ីវិល៣០០០នាក់ បុគ្គលិកស៊ីវិល៩០០នាក់ មកពីបណ្តាប្រទេស៤៥ បានមកបំពេញបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហើយមានកម្លាំង UNTACនេះ ៨២នាក់ មកប្រទេសចំនួន២៧ប្រទេស បានរងពលីជីវិត។
លោក សែម សុវណ្ណនី បញ្ជាក់ថា សម្រាប់កម្ពុជាវិញ ក្នុងរយៈពេល១៦ឆ្នាំ កម្ពុជាបានបញ្ជូនអ្នកថែរក្សាសន្តិភាព UN ចំនួនជាង៨០០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន៩ប្រទេស ខណៈនៅក្នុងឆ្នាំ២០២២នេះ កម្ពុជា មានកម្លាំងមួកខៀវចំនួនជិត៨០០នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ រួមមានៈ ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី៕
ដោយ ៖ កោះកែវ















-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


