ព័ត៌មានជាតិ
កម្ពុជាចង់ឱ្យប្រទេសមេគង្គ-ឡានឆាង បន្តរក្សាទំនុកចិត្ត និងគោរពគ្នាទៅវិញទៅមក
កម្ពុជាគូសបញ្ជាក់នៃសារៈសំខាន់នៃការជឿទុកចិត្ត និងគោរពគ្នាទៅវិញទៅមករវាងប្រទេសក្របខណ្ឌមេគង្គ-ឡានឆាង ដែលជាគោលការណ៍គ្រឹះដ៏រឹងមាំសំដៅកសាងសហគមន៍មួយមានជោគវាសនារួមគ្នា ហើយសម្រាប់កម្ពុជា គឺប្ដេជ្ញាចិត្តចូលរួមកាន់តែសកម្មភាព ធ្វើយ៉ាងណាឱ្យក្របខណ្ឌមួយនេះមានកិច្ចសហការកាន់តែជិតស្និទ្ធ។

ការគូសបញ្ជាក់របស់កម្ពុជាបែបនេះ បានធ្វើឡើងតាមរយៈសារលិខិតរបស់រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ក្នុងឱកាសអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥។ សារលិខិតរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លើកឡើងដូច្នេះថា «សម្លឹងឆ្ពោះទៅមុខ យើងត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តរបស់យើង ដើម្បីរក្សាបាននូវគោលការណ៍នៃការជឿទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានតាមរយៈកិច្ចសហការកាន់តែជិតស្និទ្ធ»។
«យើងត្រូវ តែខិតខំប្រឹងប្រែងឱ្យរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចីរភាព ព្រមទាំងជំរុញបន្ថែមទៀតឱ្យសម្រេចបាននូវសហគមន៍មួយ ដែលមានជោគវាសនារួមគ្នា»។ នេះជាខ្លឹមសារបន្ថែមក្នុងសារលិខិត។

យកឱកាសនៃទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញពីការនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងរបស់កម្ពុជាក្នុងការដើរតួនាទីយ៉ាងសកម្ម និងស្ថាបនាក្នុងការបង្កើតសហគមន៍មួយ ដែលប្រកបដោយសមាហរណកម្មកាន់តែជិតស្និទ្ធ ដោយឈរលើសន្តិភាពយូរអង្វែង វិបុលភាពរួមគ្នា និងចក្ខុវិស័យរួម សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពនៃអនុតំបន់ និងប្រជាជន។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏ឆ្លៀតអរគុណចំពោះភាគីចិនសម្រាប់ការបន្តគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការជំរុញក្របខ័ណ្ឌមេគង្គ-ឡានឆាង ជាពិសេសមូលនិធិពិសេស ដែលជាធនធានហិរញ្ញវត្ថុដ៏សំខាន់ដែលគាំទ្រគម្រោងនាពេលបច្ចុប្បន្ន និងអនាគតលើវិស័យសំខាន់ៗដូចជា អភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ អប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។

បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៦ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបម្រើជាវេទិកាដ៏សំខាន់សម្រាប់ប្រជាជនទាំង៦ គឺ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បីចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ ការផ្លាស់ប្តូរ និងកិច្ចសហការ ដែលផ្តោតលើសសរស្តម្ភសំខាន់ចំនួន ៣ រួមមាន (១)បញ្ហានយោបាយ និងសន្តិសុខ (២)ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និង (៣)សង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីសម្រេចបាននូវលទ្ធផលជាក់ស្តែង។
គោលបំណងស្នូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺតំណាងដោយស្មារតីនៃភាពជាដៃគូ ស្មើភាពគ្នា ភាពជាថ្នាក់ដឹកនាំ ផលប្រយោជន៍រួម និងអនាគតរួមប្រកបដោយសន្តិភាព និងវិបុលភាព។ ជាមួយគ្នា កត្តាទាំងនោះបានផ្តល់អំណាចឱ្យដោះស្រាយបញ្ហាប្រឈមរួមគ្នា និងចាប់យកឱកាសសម្រាប់ការរីកចម្រើន៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


