ព័ត៌មានជាតិ
កម្ពុជាទទួលបានហិរញ្ញប្បទានឥតសំណងពីជប៉ុនជិត១១លានដុល្លារ ដើម្បីគាំទ្រអង្គភាព CMAC
ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងជិត១១លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២។ ឯកសារពាក់ព័ន្ធនឹងគម្រោងផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតជប៉ុន នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

គម្រោងទាំង២ ដែលចុះហត្ថលេខាដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស រាជធានីភ្នំពេញ គឺរួមមានទី១) គម្រោងពង្រឹងសមត្ថភាពរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើការហ្វឹកហ្វឺន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលមានហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនក្នុងទំហំទឹកប្រាក់ចំនួន១ ១៦៦លានយ៉េន ស្មើប្រមាណ ៨,៣លានដុល្លារអាមេរិក។
កញ្ចប់ថវិកានេះក្នុងគម្រោងទី១ នឹងត្រូវប្រើប្រាស់ដើម្បីទិញសម្ភារបច្ចេកទេស រួមមានគ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដេីម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់ និងអន្តរជាតិ។

សម្រាប់គម្រោងទី២ គឺការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន៣០០លានយ៉េន ខ្ទង់ប្រមាណជាង២លានដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងសាងសង់អាគារហ្វឹកហ្វឺន និងអាគារផ្សព្វផ្សាយអប់រំពីសង្គ្រាម (សារមន្ទីរតេជោសន្ដិភាព) នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

កម្ពុជា ចាត់ទុកហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើ ថា នឹងរួមចំណែកដល់យុទ្ធសាស្ត្រជាតិសកម្មភាពបោសសំអាតមីនរបស់កម្ពុជាឆ្ពោះទៅសម្រេចបានគោលដៅប្រទេសកម្ពុជាគ្មានមិន នៅឆ្នាំ២០៣០ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


