Connect with us

ព័ត៌មានជាតិ

បញ្ជូន​បុរស​ខ្មែរ​ម្នាក់ ទៅ​ធ្វើ​តេស្តកូវីដ ក្រោយទើប​វិល​ត្រឡប់​មក​ពី​ថៃ​

បានផុស

នៅ

ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៏សែនជ័យចុះទៅអញ្ជើញលោក គង់ រ៉ៃយ៉ា អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៏សែនជ័យ ទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កឲ្យ​បាន​ត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រ៉ៃយ៉ាទើបតែត្រឡប់មកពីប្រទេសថៃតាមច្រកសំពៅលូនខេត្តបាត់ដំបង ដោយមិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័កបាន​ត្រឹមត្រូវ។

មន្ទីរសុខាភិបាលរាជធានីភ្នំពេញសូមអំពាវនាវប្រជាពលរដ្ឋរាជធានីភ្នំពេញមេត្តាផ្តល់ពត័មានទៅអាជ្ញាធរសង្កាត់ ភូមិ បើឃើញអ្នកទើបត្រឡប់មកពីបរទេសហើយមិនបានអនុវត្តចត្តាឡីស័កត្រឹមត្រូវ។

ក្រោយ​ផ្ទុះ​ករណីឆ្លង​ទ្រង់ទ្រាយធំ​នៅ​ខេត្តសាមុតសាខនរបស់ថៃ ដែលស្ថិតនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ ក្រសួងសុខាភិបាលកម្ពុជា បានណែនាំឲ្យបណ្តាខេត្ត នៅតាមបណ្តោយព្រំដែនប្រទេសថៃទាំង៧ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរដែលចូលមកកម្ពុជា ដោយត្រូវឆែកសុខភាព ឲ្យបានម៉ត់ចត់ជាទីបំផុត។ 

រាល់អ្នកដំណើរចូលត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាចាំបាច់ ហើយវត្ថុសំណាករបស់អ្នកដំណើរ ត្រូវបញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែលអ្នកដំណើរទាំងនោះមកដល់ច្រកចូលប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម