Connect with us

ព័ត៌មានជាតិ

ដឹង​ច្បាស់​ហើយ​ អំពី​មូល​ហេតុ ដែល​កើតមាន​អំពើ​ឃាតកម្ម​បាញ់សម្លាប់​ នៅ​ខណ្ឌ​កំបូល​

បានផុស

នៅ

ជនសង្ស័យ​ដែល​បាញ់សម្លាប់​ជនរងគ្រោះ​ នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេស ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ នេះ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការចាប់​ខ្លួន​បាន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២០។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ ​ធ្វើឡើង​ក្រោម​ការ​បញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន។​

នគរបាល​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន ទី​១. ឈ្មោះ សុខ ហេង​សំបូរ អាយុ​៣០​ឆ្នាំ (​អ្នក​បាញ់​) និង​ទី​២. ឈ្មោះ ផេង ស៊ី​ថុល អាយុ​៤០​ឆ្នាំ (​ម្ចាស់​កាំភ្លើង​)​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​បាញ់សម្លាប់​ឈ្មោះ នៅ ចំណាន ពិតប្រាកដ​មែន មូលហេតុ​ដោយសារតែ​ពួក​ខ្លួន​ជំពាក់​ប្រាក់​ជនរងគ្រោះ​ច្រើន ហើយ​គ្មាន​លទ្ធភាព​សង​។ ជន​ដៃ​ដល់​ជំពាក់​លុយ​ជនរងគ្រោះ​ប្រមាណ ៣០​ម៉ឺន​ដុល្លារ ដោយ​សរុប​ទាំង​ដើម​ទាំង​ការ​។​ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ដែល​ជា​ម្ចាស់​ករណី ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

សូមបញ្ជាក់​ឲ្យ​ដឹងថា បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ប្រហារ ចំនួន ៤​គ្រាប់ (​ត្រូវ ៣​គ្រាប់​) ពេល​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង បណ្ដាល​ឲ្យ​ស្លាប់​ពេល​កំពុង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ នៅ​វេលា​ម៉ោង​៣​រសៀល កាល​ពី​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​ផ្លូវលំ ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ នៅ ចំណាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កួកជេ​ដី រថយន្ត ម៉ូតូ ព្រមទាំង​ចងការ​ប្រាក់ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ប្រភព​ព័ត៌មាន​ពី​មូលដ្ឋាន បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ ជនរងគ្រោះ​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1ID-7477 តែម្នាក់ឯង​ចេញពី​ស្ទី​ម នៅក្នុង​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ លុះ​ពេលទៅដល់​កន្លែង​កើតហេតុ ក៏​ត្រូវ​បាន​ជនសង្ស័យ​បាញ់​ប្រហារ​តែម្ដង​៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ

សូមចុចអាន៖ ​ផ្ទុះ​ឆ្លង​កូវីដ​ខ្លាំង​នៅ​ថៃ សម្តេច​តេជោ ឲ្យ​បើកច្រកព្រំដែន​តែ​ ៣ ប៉ុណ្ណោះ ជាមួយ​ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម