Connect with us

ព័ត៌មានជាតិ

លោក មាស សុភ័ណ្ឌ ៖ សេចក្ដីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលព័ត៌មាន បើកយ៉ាងទូលាយក្នុងការចូលរួមពិគ្រោះ​យោបល់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងថា សេចក្ដីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលព័ត៌មាន មានការបើក យ៉ាងទូលំទូលាយ ក្នុងការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនានា  ហើយសេចក្ដីព្រាងច្បាប់នេះ ពុំមែនសម្រាប់តែអ្នកសារព័ត៌មាននោះទេ គឺច្បាប់នេះសម្រាប់មនុស្សគ្រប់រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលចំនួន ៣៣ នៅព្រឹកថ្ងៃទី ១៦​ ខែមិថុនា ឆ្នាំ ២០២២នេះ បានដាក់លិខិតរួមគ្នាស្នើសុំកិច្ចអន្ត​រាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើសេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន។ បើតាមក្រុមអង្គការសង្គមស៊ីវិលនេះ គោលបំណងសំខាន់ នៃការដាក់លិខិត គឺដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបញ្ចប់ដំណើរការនៃការតាក់តែង សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាន ដោយមានការដាក់បញ្ចូលធាតុចូលពីអង្គការសង្គមស៊ីវិល និងដាក់ជូនទៅរដ្ឋសភាដើម្បី​ពិភាក្សា និងអនុម័តឲ្យបានឆាប់រហ័ស។   

ទាក់ទងនឹងបញ្ហានេះលោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលព័ត៌មាន បានបញ្ចប់ កិច្ចពិភាក្សា ក្នុងកម្រិតក្រុមការងារបច្ចេកទេស រវាងក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌រួចរាល់ហើយ។ ក្នុងនោះ ក្រសួងព័ត៌មាន ក៏កំពុងរៀបចំឯកសារពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់នេះ ទៅតាមនីតិវិធីដើម្បី ស្នើសុំការសម្រេចក្នុងកិច្ចប្រជុំចុងក្រោយ រវាងថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ និងអនុសាសន៍ណែនាំ បន្ថែម សម្រាប់ការដាក់ស្នើសុំការអនុម័តលើសេចក្ដីព្រាងច្បាប់នេះ ទៅទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័ននីតិបញ្ញត្តិ តាមនីតិវិធី។

លោក មាស សុភ័ណ្ឌ បានឲ្យដឹងបន្តថា សេចក្ដីព្រាងច្បាប់ ស្ដីពី សិទ្ធិទទួលព័ត៌មាននេះ មានការបើក យ៉ាងទូលំទូលាយ ក្នុងការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលនានា  ហើយសេចក្ដីព្រាងច្បាប់នេះ ពុំមែនសម្រាប់តែអ្នកសារព័ត៌មាននោះទេ គឺច្បាប់នេះសម្រាប់មនុស្សគ្រប់រូប ដែលធានានូវសិទ្ធិទទួលព័ត៌មានពីស្ថាប័នសាធារណៈ។ ដូច្នេះហើយ ទើបច្បាប់នេះ ប្រើពេលច្រើនបន្តិច ដើម្បីប្រមូលធាតុចូល និងពិគ្រោះយោបល់។ 

ម្យ៉ាងវិញទៀត ដោយសារផលប៉ះពាល់នៃដំណើរការសង្គម ក្នុងកំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ-១៩នៅកម្ពុជា និងការបំពេញភារកិច្ចសំខាន់ៗរបស់ជាតិ ជាលក្ខណៈអន្តរជាតិច្រើន ទើបសេចក្តី ព្រាងច្បាប់នេះត្រូវបានពន្យាពេលខ្លះៗ ក្នុងដំណើរការស្នើសុំការអនុម័តទៅទីស្តីការគណៈរដ្ឋមន្ត្រី និង ស្ថាប័ននីតិបញ្ញត្តិ។ ប៉ុន្តែ នេះពុំមានន័យថា ក្រសួងព័ត៌មាន បោះបង់ចោលសេចក្ដីព្រាងច្បាប់នេះ នោះ ទេ ដោយក្រសួងព័ត៌មាន នឹងខិតខំបន្តដំណើរការសេចក្តីព្រាងច្បាប់នេះបន្តទៅតាមនីតិវិធី និងបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ទុកលទ្ធភាពឲ្យក្រសួងព័ត៌មានធ្វើកិច្ចការនេះបន្តទៀត។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានដដែលនេះ បានបញ្ជាក់ទៀតថា ទោះបីសេចក្ដីព្រាងច្បាប់នេះ ពុំទាន់ត្រូវ បានអនុម័តក៏ពិតមែន។ ប៉ុន្តែបច្ចុប្បន្ននេះនៅកម្ពុជាមានច្បាប់ ស្ដីពី របបសារព័ត៌មាន និងតាមរយៈយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឲ្យមាន នូវអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល, ក្រុមអ្នកនាំពាក្យក្រសួង-ស្ថាប័ន, និងអ្នកនាំពាក្យ និងមន្ត្រីព័ត៌មានរាជធានី-ខេត្ត។ លោកថា «យើងសង្កេតឃើញថា ការទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មានយើងង មានភាពកាន់តែប្រសើរឡើង ហើយទំនាក់ទំនងរវាងអ្នកនាំពាក្យ និងអ្នកសារព័ត៌មានក៏ប្រសើរជាងមុនដែរ»។

បើតាមលោក មាស សុភ័ណ្ឌ ប្រទេសកម្ពុជា ពុំមែនជាប្រទេសចុងក្រោយគេនោះទេ ក្នុងតំបន់អាស៊ាន  ដែលមិនទាន់មានច្បាប់នេះ។ ក្នុងតំបន់អាស៊ាន ទើបមានប្រទេសចំនួន ៤ប៉ុណ្ណោះ ដែលមានច្បាប់នេះ  ហើយកម្ពុជានឹងអាចជាប្រទេសទី ៥ ក្នុងតំបន់អាស៊ានដែលនឹងមានច្បាប់នេះ។ បន្ថែមពីលើនេះលោក មាស សុភ័ណ្ឌ ក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់កម្រិត និងអ្នកសារព័ត៌មានទាំងអស់ បន្តពង្រឹងនូវកិច្ចសហការល្អជាមួយគ្នា និងគោរពនូវតួនាទី ភារកិច្ច សិទ្ធ និងការ ទទួលខុសត្រូវរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន តាមច្បាប់ដែលប្រគល់ឲ្យ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម