ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ បន្ត​ចុះ​ពិនិត្យ​ការដ្ឋាន ធ្វើ​ផ្លូវ​លេខ​៦២ ដើម្បី​ជំរុញ​ការងារ​ ឲ្យបាន​លឿន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ បន្ត​ចុះ​ពិនិត្យ​ការដ្ឋាន ធ្វើ​ផ្លូវ​លេខ​៦២ ដើម្បី​ជំរុញ​ការងារ​ ឲ្យបាន​លឿន

Published

on

ព្រះវិហារ ៖ លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ នា​ថ្ងៃទី​២១ ធ្នូ​នេះ​បាន​បន្ត​ចុះ​ពិនិត្យ​ការដ្ឋាន ធ្វើ​ផ្លូវ​លេខ​៦២ ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដើម្បី​ជំរុញ​ការងារ​ស្ថាបនា​ជួសជុល​ថែទាំ អោយបាន​ឆាប់រហ័ស ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ ដឹកជញ្ជូន​ឆ្លងកាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សំ លាង​ទ្រី បាន​ឲ្យ​ដឹង​ថា ផ្លូវ​លេខ​៦២ ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវ​បាន​ក្រុមការងារ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ហើយ​ផ្លូវ​នេះ​ត្រូវ​ជួសជុល​ឡើងវិញ​ដោយ​ក្រាល​កៅស៊ូ DBST។

លោក សំ លាង​ទ្រី បន្ត​ទៀត​ថា អនុវត្ត​តាម​ការណែនាំ​របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បាន​សហការ​ជាមួយ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្រុមការងារ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្តុ​និង​ក្រុមការងារ​រដ្ឋបាលខេត្ត​ព្រះវិហារ បាន​ចុះ​ពិនិត្យ​វាយតម្លៃ ដើម្បី​ស្តារ​និង​ជួសជុល​ផ្លូវ ស្ពាន​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ឡើងវិញ​។

ជាក់ស្តែង​នៅ​ថ្ងៃ​២១​ធ្នូ​នេះ​លោក​សំ លាង​ទ្រី​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បន្ត​ចុះ​ពិនិត្យ​ការដ្ឋាន ជួសជុល និង​ថែទាំ ផ្លូវជាតិ​លេខ ៦២ ក្នុងស្រុក​ជាំ​ក្សាន្ត ដើម្បី​ជំរុញ​ការងារ​ស្ថាបនា​ជួសជុល​ថែទាំ អោយបាន​ឆាប់រហ័ស ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ ដឹកជញ្ជូន​ឆ្លងកាត់ និង​ភាពល្អប្រសើ​ដល់​ការរស់នៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផងដែរ ដែល​ការងារ​នេះ​អនុវត្ត​ដោយ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​៕
ដោយ ៖ ស្រីរ័ត្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services