ព័ត៌មានជាតិ
លោកជំទាវម៉ែន សំអន៖ ទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ៥៥ ឆ្នាំបំពេញលក្ខខណ្ឌជាមិត្តដ៏ស្និទ្ធស្នាលស្មោះត្រង់
ថ្លែងក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី ២៤ មិថុនា លោកជំទាវ ម៉ែន សំអន បានថ្លែងថា ក្នុងរយៈពេល៥៥ ឆ្នាំកន្លងមក ប្រទេសកម្ពុជានិងវៀតណាមតែងតែជាមិត្តដ៏ស្និទ្ធស្នាល និងអ្នកជិតខាងដ៏ល្អស្មោះត្រង់។

យើងបានកសាងចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីយ៉ាងជិតស្និទ្ធ និងបានរួមសុខរួមទុក្ខជាមួយគ្នា ក្នុងនាមជាបងប្អូនផង ជាយុទ្ធមិត្តផង និងជាអ្នកជិតខាងផង ដោយសម្រេច បានជោគជ័យយ៉ាងធំធេងក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ពិសេសកាលពីសម័យសង្គ្រាម ប្រទេសយើងទាំងពីរបានកៀកស្មាគ្នា ប្រយុទ្ធតស៊ូ និងជួយឧបត្ថម្ភ គាំទ្រគ្នាទៅ វិញទៅមក ក្នុងបុព្វហេតុរំដោះប្រទេសជាតិពីនឹមអាណានិគមនិយម ដោយជោគជ័យ និងទទួលបាន ឯករាជ្យភាព អធិបតេយ្យភាព សេរីភាព និងការបង្រួបបង្រួមជាតិទាំងស្រុង។

លោកជំទាវ ម៉ែន សំអន បានបន្តថា បច្ចុប្បន្ន ប្រទេសយើងទាំងពីរបានឈានចូលទំព័រថ្មី នៃប្រវត្តិសាស្ត្រ ដោយសម្រេចបានសន្តិភាព បូរណភាពទឹកដី វឌ្ឍនភាព ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យការទូត ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
អ្វីដែលសំខាន់ទៅទៀតនោះ ប្រជាជនយើងទាំងពីរ បានធ្វើដំណើរទៅមក ផ្លាស់ប្ដូរទំនិញ និងការប្រាស្រ័យទាក់ ទងគ្នា ជាពិសេស នៅតាមតំបន់ជាប់ព្រំដែនកាន់តែមានភាពមមាញឹក និងស្និទ្ធស្នាល ដោយសារយើងបាន លើកលែងទិដ្ឋាការ និងការតភ្ជាប់ផ្លូវគមនាគមន៍តាមគ្រប់រូបភាព រួមមានផ្លូវ ស្ពាន ផ្លូវទឹក និងផ្លូវអាកាស។

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងឱកាសខួបលើកទី ៥៥ឆ្នាំ ប្រទេសយើងទាំងពីរបានរួមគ្នាធ្វើសកម្មភាពច្រើនណាស់ រួមមាន ការផ្លាស់ប្តូទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ការធ្វើមិទ្ទិញដូចជាថ្ងៃនេះការបំពាក់គ្រឿងឥស្សរិយយសជូនគ្នាទៅ វិញទៅមក ការសម្ដែងសិល្បៈរួម ការចាក់ផ្សាយខ្លឹមសារពីទំនាក់ទំនងមិត្តភាពកម្ពុជា វៀតណាម តាមប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញសង្គម។
លោកជំទាវបន្តថា កាលពីថ្ងៃទី ២០ មិថុនាកន្លងទៅនេះ ប្រមុខរដ្ឋាភិបាលទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ផាម មិញជិញ បានជួបគ្នា នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម X16 នៅតំបន់ព្រំដែន ក្នុងស្រុក មេមត់ ខេត្តត្បូងឃ្មុំ ដើម្បីប្រារព្ធខួបលើកទី ៤៥ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ ដែលពេលនោះសម្តេចតេជោ បានប្រថុយជីវិត ឆ្លងកាត់ឧបសគ្គធ្វើដំណើរចូលទៅប្រទេសវៀតណាម ដើម្បីសុំការគាំទ្រពីថ្នាក់ដឹកនាំវៀតណាម រៀបចំកសាងកម្លាំងប្រដាប់អាវុធធ្វើចលនាតស៊ូរំដោះកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងពេលនោះ ឯកឧត្តម ផាម មិញជិញ និងសម្តេចតេជោ ហ៊ុន សែន បាន ថ្លែងសន្ទរកថា ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅពីទំនាក់ទំនងមិត្តភាព រវាងប្រទេសយើងទាំងពីរ ដោយសង្កត់ធ្ងន់លើការតស៊ូរួមគ្នា ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុរំដោះប្រទេសជាតិពីអាណានិគមនិយមនិងបង្រួបបង្រួមជាតិ។

លោកជំទាវក៏បានសម្តែងនូវការគោរពដឹងគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុត ចំពោះ គុណូបការៈដ៏ធំធេងរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមដែលតែងតែជួយឧបត្ថម្ភគាំទ្រកម្ពុជា និងរួម សុខរួមទុក្ខជាមួយកម្ពុជា។ ការគាំទ្រនិងការជួយទំនុកបំរុងរបស់វៀតណាម បានរួមចំណែកធ្វើឲ្យកម្ពុជាមាន ការវិវត្តន៍ ពីប្រទេសមួយដែលពោរពេញទៅដោយសង្គ្រាម ទុក្ខខ្លោចផ្សា និងវិនាសកម្ម ទៅជាប្រទេសមួយ ដែលមានសន្តិភាពពេញលេញ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ឈានឡើងជាប្រទេសមានចំណូលមធ្យមកំរិតទាប និងឯកភាពជាតិ។
លោកជំទាវ ម៉ែន សំអនក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកពិធីជួបជុំនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញឲ្យឃើញពីការពូនជ្រុំបន្តពង្រឹង និងពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសក្នុងស្រទាប់យុវជនឲ្យកាន់តែទូលំទូលាយ រឹងមាំ និងគង់វង្ស ស្ថិតស្ថេរ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?