ព័ត៌មានជាតិ
ពស់ថ្លាន់ទម្ងន់១៥គីឡូក្រាម ត្រូវពលរដ្ឋចាប់បាន និងប្រគល់អោយមេព្រៃដើម្បីព្រលែងអោយមានសេរីភាព
ពស់ថ្លាន់ដ៏ធំមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ទៅអោយអង្គភាពជំនាញ ដើម្បីយកទៅព្រលែងនៅក្នុងតំបន់អភិរក្ស ក្នុងគោលបំណងអោយសត្វពស់១ក្បាលនេះមានសេរីភាព បន្ទាប់ពីបានប្រទះឃើញនៅក្នុងព្រៃ ដីលំនៅឋានខណៈដែលពួកគាត់ធ្វើការឈូសឆាយព្រៃរបោះនៅក្នុងភូមិ ។

លោក ឈុត ប៊ុនធឿយ អាយុ៥៥ឆ្នាំ រស់នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បាននិយាយថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោកបានឈូសឆាយព្រៃរបោះ ដែលដុះទ្រុបនៅលើដីលំនៅដ្ឋានរបស់លោក ដោយសារតែលោកបានទុកចោលយូរពេក ។

លោកបានបន្តថា ខណៈដែលឈូសព្រៃរាងស្រឡះបន្តិច ក៏ស្រាប់តែឃើញពស់ថ្លាន់១ក្បាលយ៉ាងធំ បើតាមការប៉ាន់ស្មានប្រហែល១៥គីឡូក្រាម គឺត្រូវបានដើមដូងមួយកំណាត់សង្កត់កន្ទុយជាប់ទើបលោកចាប់យកមកដើម្បីទុកប្រគល់ទៅអោយកម្លាំងជំនាញ ក្នុងការយកទៅព្រលែងក្នុងតំបន់អភិរក្ស ដែលជាតំបន់មានសុវត្ថិភាពដល់សត្វពស់ថ្លាន់ដ៏ធំមួយក្បាលនេះ ដោយលោកបានសន្និដ្ឋានថាសត្វនេះភាគច្រើន គឺមានញី មានឈ្មោល ប៉ុន្តែពេលនេះគឺឃើញតែ១ក្បាលប៉ុណ្ណោះ ។

ដោយឡែកលោក ទឹម សេរី នាយរងផ្នែក រដ្ឋបាលព្រៃឈើ បាត់ដំបង បានមានប្រសាសន៍ថា កន្លងមកពស់ថ្លាន់ដែលប្រជាពលរដ្ឋចាប់បាន ហើយបានប្រគល់មកអោយជំនាញ គឺកម្លាំងរបស់លោកតែងតែយកទៅព្រលែង២កន្លែង គឺនៅប្រាង្គ ក្បែប្រាសាទបាណន់ និងនៅភ្នំ១៥០ ក្បែរអាងទឹកកំពីងពួយ ដែលជាតំបន់អភិរក្ស និងមានសុវត្ថិភាពដល់ពួកវា ប៉ុន្តែសម្រាប់ពស់ថ្លាន់ដ៏ធំមួយក្បាលនេះ លោកនឹងនាំយកទៅលែងនៅក្នុងប្រាង្គប្រាសាទបាណន់ ដើម្បីបានជួបជុំគ្នាវា ៕
អត្ថបទ ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


