Connect with us

ព័ត៌មានជាតិ

កងទ័ព​មួក​ខៀវ​ជាង​៧០​នាក់​នៅ​ស៊ូដង់​ខាងត្បូង​នឹង​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងៃស្អែក​នេះ

បានផុស

នៅ

ភ្នំពេញ ​៖ ​លោកស្រី ឧ​ត្ត​ម​សេនីយ៍ កុសល ម៉ា​លីន​ដា អ្នកនាំពាក្យ មជ្ឈមណ្ឌល​រក្សា​សន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៦​តុលា​នេះ​ថា​ កងរាជអាវុធហត្ថ​លេខ​៨៦១​ចំនួន​៧៣​នាក់​ដែលជា​កងទ័ព​មួក​ខៀវ​បំពេញបេសកកម្ម​មនុស្ស​ធម៌​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​នឹងត្រូវ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​។

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​បាន​បន្ត​ថា ​នៅពេល​ពួកគេ​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា​នឹងត្រូវ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​និង​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព នៅ​ស្រុក​ឧដុង្គ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វិលត្រឡប់​របស់​កងរាជអាវុធហត្ថ​លេខ​៨៦១​នេះ​ បន្ទាប់ពី​កម្ពុជា​បាន​បញ្ជូន​កងរាជអាវុធហត្ថ​លេខ​១៨៦ ចំនួន​៧៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ២៨​នាក់​ចេញទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​កាលពី​យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​កន្លងទៅ។

សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​កម្ពុ​ជាមាន​កងកម្លាំង​ចំនួន​៥​កង សរុប​ចំនួន​៧៨៧​នាក់ កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ក្នុង​នោះ​មាន​លី​បង់​, ស៊ូដង់​ខាងត្បូង​, ម៉ាលី និង​អាហ្វ្រិក​កណ្តាល​ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​បា​នបញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ​លំដាប់​ទី​២ នៅក្នុង​តំបន់​អាស៊ាន​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៨ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣២ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥៦ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម