ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន បំភ្លឺបន្ថែមជុំវិញការប្រើម៉ាស៊ីនបាញ់សារធាតុ សម្លាប់មេរោគ លើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ ទេ
លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបន្ថែមបកស្រាយបន្ថែមជុំវិញការបាញ់សារធាតុ ឫទឹកសម្លាប់មេរោគ លើសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះទេ។តាមរយៈបណ្តាញសង្គមលោកជំទាវបានសង្កត់ធ្ងន់ថា មានការយកអត្ថបទដែល លោកជំទាវបានបកប្រែក្រៅផ្លូវការ ប្រេីប្រាស់លោកជំទាវសូមអរគុណច្រេីន តែក៏ស្នេីសុំមេត្តាកុំយកទៅបន្ថែមបន្ថយអំបិល ប៊ីចេង ឫស្ករ ដែលហួសពីខ្លឹមសារដែលបានចែកជូនសម្រាប់ជាការយល់ដឹង ដេីម្បីមានការប្រុងប្រយ័ត្នរៀងៗខ្លួន ហេីយលោកជំទាវសុំបំភ្លឺជូនថា៖
១. ការលាងដៃដោយអាល់កុល ឫជែល ផលិតត្រឹមត្រូវតាមបច្ចេកទេស មិនប៉ះពាល់សុខភាពទេ ព្រោះវាបានជួយសម្អាតបាតដៃយេីង មិនដូចនឹងការបាញ់លេីដងខ្លួនឡេីយ ហេីយក៏ការបាញ់មួយភ្លែតលេីដងខ្លួននោះ ក៏មិនបានជួយអ្វីឡេីយ។ នៅអត្ថបទដែលលោកជំទាវបានបកប្រែមិនផ្លូវការនោះ បានដាក់ច្បាស់ហេីយដែរលេីការលាងដៃនេះ។

២. អាស្រ័យលេីការសម្រេចរបស់សាមីខ្លួន ឫស្ថាប័ន លេីការអនុវត្តន៌ លោកជំទាវគ្រាន់តែចែករំលែកនូវការយល់ដឹងលេីសារប្រយោជន៍នៃការប្រេីប្រាស់ទឹកសម្លាប់មេរោគ ឫសារធាតុសម្លាប់មេរោគ ឫអាល់កុល តែប៉ុណ្ណោះ។ យេីងអាចគិតមេីលបានថា យេីងលាងដៃ យេីងមានរយ:ពេល និងមានការដុះលេីដៃត្រឹមត្រូវ ចុះបេីគ្រាន់តែដេីរបង្វិលមួយភ្លែត អាចសម្លាប់មេរោគបានដែរទេ? ម្យ៉ាងទៀត ពេលទឹកអាល់កុលបាញ់ចេញមក អ្នកមិនបានប្រុងប្រយ័ត្ន នឹងអាចចូលភ្នែក ដែលអាចឲ្យមានបញ្ហាភ្នែក ឫប៉ះមាត់ ច្រឡំលេបចូល (ក្មេងៗ) ឫក៏អាចប៉ះផ្លូវដង្ហេីមដោយការស្រូបចូលដោយមិនដឹងខ្លួន ក៏អាចមានបញ្ហាអ្វីមួយក៏អាចថាបានដែរ។

៣. ការបាញ់លេីសម្លៀកបំពាក់ ឫស្បែកជេីង ឫរបស់ប្រេីប្រាស់ ដេីម្បីសម្លាប់មេរោគ ជាការល្អ មិនជាបញ្ហាអ្វីទេ សូមតែចៀសវាងការបាញ់ផ្ទាល់លេីដងខ្លួនប្រាណ និងការប៉ះពាល់ដល់ភ្នែក ឫអាចចូលមាត់ និងការស្រូបចូលផ្លូវដង្ហេីមដោយភ្លេចខ្លួន ឫដោយប្រការណាមួយ ដែលអាចមានផលប៉ះពាល់ដល់សុខភាព។
៤. សូមស្វែងយល់ទាំងអស់គ្នាលេីចំណុចនេះ ព្រោះ WHO គេមិនដែលបានណែនាំឲ្យធ្វេីបែបបាញ់លេីខ្លួនប្រាណនោះឡេីយ។

៥. ក្រសួងសុខាភិបាល តាំងពីខែមករា ឆ្នាំ២០២០ មក ក៏មិនដែលបានណែនាំឲ្យមានការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សដែរណា (សូមពិនិត្យមេីលការណែនាំកន្លងមករបស់ក្រសួង)។ ដូច្នេះ លោកជំទាវគ្រាន់តែចែករំលែកនូវចំណេះដឹងលេីបញ្ហានេះ ដោយមិនបានលេីកពីការហាមឃាត់ ហេីយក៏ជាគោលការណ៌ស្ម័គ្រចិត្តក្នុងការអនុវត្តន៍នាពេលកន្លងមកក្នុងការប្រេីប្រាស់ម៉ាស៊ីនបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សនេះដែរ ព្រោះក្រសួង មិនដែលបានណែនាំឲ្យធ្វេីការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សដែរក្នុងពេលកន្លងមកនេះ ហេីយលោកជំទាវគ្រាន់តែស្នេីសុំឲ្យមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះឯង៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី