Connect with us

ព័ត៌មានជាតិ

អង្គការ​ហ្វារ​សម្តែង​សៀក​រំលេច​ពី​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត កម្ពុជា​និង​អាមេរិក​​

បានផុស

នៅ

​ដើម្បី​រំលេច​ពី​ខួប ៧០​ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា ផ្នែក​កិច្ចការ​សាធារណៈ នៃ​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ភ្នំពេញ បាន​ធ្វើ​ការ​ចាក់​ផ្សាយ​នូវ​ការ​សម្តែង​សៀក​យ៉ាង​ពិសេស​មួយ ដឹកនាំ​ដោយ​ក្រុម​សិល្បករ អង្គការ​ហ្វារ​ពន្លឺ សិល្បៈ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​ប្រចាំ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​វីដេអូ​នៃ​ការ​សម្តែង​សៀក​នេះ ត្រូវ​បាន​ចាក់​ផ្សាយ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​អាមេរិក កាល​ពី​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០។ វីដេអូ​សម្តែង​សៀក​ដ៏​គួរ​ឲ្យ​ជក់ចិត្ត​នេះ បាន​ជួយឧបត្ថម្ភ​ទៅដល់​ក្រុម​អ្នក​សម្តែង​ដ៏​មាន​ទេពកោសល្យ របស់​អង្គការ​ហ្វារ ដែល​ជួយ​លើកកម្ពស់​ការ​យល់ដឹង មាន​ឆន្ទៈ​ល្អ និង​បង្កើន​ការយល់​បន្ថែម​ទៀត ​ក្នុងចំណោម​ប្រជាជន​វ័យក្មេង​អំពី​ចំណងទាក់ទង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​។

​ដោយ​លទ្ធផល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ នៅតែ​បន្ត​គំរាមកំហែង​សាកលលោក និង​ផ្អែកលើ​ការអនុវត្ត​នូវ​ការ​រក្សា​គម្លាត​សុវត្ថិភាព ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ភ្នំពេញ បាន​បន្ត​រៀបចំ​ធ្វើ​កម្មវិធី​ជាច្រើន​តាម​ប្រព័ន្ធ​ឌីជីថល ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រិយមិត្ត​របស់​ខ្លួន​៕​

អត្ថបទ៖ វ​ត្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម