ព័ត៌មានអន្ដរជាតិ
អ្នកលេងសៀកចិន ភ្នាត់ស្នៀត ធ្លាក់បត់.ក ស្លាប់ មុខទស្សនិកជន
ស្រ្តីលេងសៀកជនជាតិចិនម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីភ្លាត់ស្នៀត ធ្លាក់បត់.ក ពេលសម្ដែងក្នុងទីក្រុង ស៊ូចូវ កាលពីចុងសប្តាហ៍មុន។

ក្នុងវីដេអូឃ្លីបមួយ គេបានឃើញនាង Sun Moumou អាយុ៣៧ឆ្នាំកំពុងសម្តែងជាមួយប្តី ប៉ុន្តែនាងត្រូវធ្លាក់ពីកម្ពស់១០ម៉ែត្រនៅលើឆាក បន្ទាប់ពីចាប់ជើងប្តីមិនជាប់។
ថ្វីបើ នាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក៏ដោយ ប៉ុន្តែវេជ្ជបណ្ឌិតមិនអាចជួយសង្គ្រោះជីវិតនាងបានឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ ប្តីរបស់នាង មិនអាចនិយាយបញ្ជាក់អំពីព័ត៌មានលម្អិតណាមួយបាននោះទេ។
នៅក្នុងវីដេអូដើម អ្នកទស្សនាត្រូវបានគេឮស្រែកដោយក្តីរន្ធត់ ខណៈ Sun ធ្លាក់ចុះ។

ក្រោយមក ការសម្តែងត្រូវលុបចោលភ្លាមៗ រួមជាមួយនឹងកម្មវិធីដែលគ្រោងទុកនៅចុងសប្តាហ៍នេះផងដែរ។
ទន្ទឹមនោះ កាសែត Global Times បានរាយការណ៍ថា ភ្នាក់ងាររៀបចំកម្មវិធីគឺ Anhui Yaxi Performing Art Media ត្រូវពិន័យជាប្រាក់ជាង ៧០០០ដុល្លារ សម្រាប់ការរៀបចំសម្តែងពាណិជ្ជកម្ម ដោយគ្មានការអនុញ្ញាត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ គ្រូសៀករុស្ស៊ីល្បីឈ្មោះ ត្រូវសត្វតោដែលខ្លួនបង្ហាត់ ហក់ខាំ ពេលកំពុងសម្តែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


