នយោបាយ
ស្តេចសៀករហ័សកម្មខ្មែរលោកគ្រូ ចៅ ហ្វា ទទួលមរណភាពព្រឹកមិញនេះហើយ ក្នុងជន្មាយុ ៩១ឆ្នាំ
មហាជនដែលជាអ្នកគាំទ្រ បង្ហាញការសោកស្តាយ បន្ទាប់ពីទទួលដំណឹងនៃមរណភាព របស់ស្តេចសៀករហ័សកម្មស្រុកខ្មែរ លោកគ្រូ ចៅ ហ្វា ក្រោយបាត់ដំណឹងមួយរយ:ធំ ស្រាប់តែពេលនេះមានដំណឹងថា លោកទទួលមរណភាពហើយ ក្នុងវ័យ ៩១ឆ្នាំ ។

បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់តារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានឲ្យដឹងថា លោកតាចៅ ហ្វា អាយុ៩១ឆ្នាំបិតាសៀករហ័សកម្មស្រុកខ្មែរ ពេលនេះ លោកតាបានលាចាកលោកនេះ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្រោយពេលដែលលោកតាធ្លាក់ខ្លួនឈឺធ្ងន់មិនអាចជួយសង្គ្រោះជីវិត បូករួមនិងវ័យជរាផង។

បើតាមការបញ្ជាក់ពីលោក សុះ ម៉ាច ស្តេចសៀករហ័សកម្មខ្មែរ លោកគ្រូ ចៅ ហ្វា គឺទទួលមរណភាពក្រោយពីក្រុមគ្រួសារព្យាយាមយកលោកតា ទៅព្យាបាលកន្លងមករហូតអស់លទ្ធភាពនៃការចំណាយដ៏ច្រើន បើទោះជាមានប័ណ្ណប.ស.សក៏ដោយ។ យ៉ាងណាមិញ លោកក្នុងនាមជាអ្នកស្ថិតក្នុងវិស័យសិល្បៈមួយរូបដែរ ក៏បង្ហាញការសោកស្តាយ និងបួងសួងឱ្យវិញ្ញាណក្ខន្ឌលោកតា បានដល់ឋានសុគតិភពកុំបីខានឡើយ។
ជាមួយដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំនិងសោកសៅនេះដែរ ក៏មានមហាជនមួយចំនួន បង្ហាញការសោកស្តាយព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារលោកតា ខណ:ដែលត្រូវបានបាត់បង់ធន់ធានដ៏សំខាន់ និងមានទេពកោសល្យរូបនេះ។
គួររម្លឹកថា លោកតា ចៅ ហ្វា នាពេលកន្លងមក ក្រៅតែពីអាជីពសម្តែងសៀកដ៏ល្បីលោកក៏ ជាគ្រូខ្មែរទទួលព្យាបាលជំងឺផ្សេងៗផងដែរ។លោក ចៅហ្វា ត្រូវបានគេចាត់ទុកថាជាស្តេចសៀកប្រចាំប្រទេសកម្ពុជាដ៏មានសមត្ថភាពនិងទេពកោសល្យខ្ពស់៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


