Connect with us

ព័ត៌មានជាតិ

ក្រសួង​ធ្វើស្ពានឈើ​ឆ្លងកាត់​ទំនប់ចាក់ទឹម​បណ្ដោះអាសន្ន

បានផុស

នៅ

ទំនប់ចាក់ទឹម និងជាផ្លូវធ្វើដំណើរទៅកាន់តំបន់លេងកម្សាន្តរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ដែលត្រូវទឹកភ្លៀងជន់លិចប្រមាណ ១០០ម៉ែត្រ កាលពីយប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ មកដល់ថ្ងៃនេះក្រសួងធនធានទឹកបានធ្វើស្ពានឈើសំរាប់ឆ្លងកាត់បណ្តោះអាសន្នរួចហើយ ប៉ុន្តែមិនសូវមាំទាំនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរចេញចូលប្រកបអាជីវកម្មក្រោយពីទំនប់មួយនេះបាក់ទៅបាននិយាយឱ្យដឹងថា ពួកគាត់រស់នៅក្នុងភូមិកោះខ្ទុម្ព និងចំការម៉ុច មានការលំបាកគឺប្រព័ន្ធភ្លើងត្រូវបានកាត់ ការប្រកបមុខរបរចិញ្ចឹមជីវិតរកចំណូលដែលពឹងផ្អែកលើវិស័យទេសចរណ៍នៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលត្រូវបានកាត់ផ្ដាច់ព្រោះភ្ញៀវមិនអាចធ្វើដំណើរចេញ ចូលទៅលេងកម្សាន្តបាន និងទំនិញទិញលក់ទាំងអស់ត្រូវបានរាំងស្ទះ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០២ ខែសីហានេះបាននិយាយឲ្យដឹងថា មកដល់ថ្ងៃនេះ មន្ត្រីជំនាញរបស់មន្ទីរធនធានទឹកបានធ្វើស្ពានឈើសំរាប់ធ្វើដំណើរបណ្ដោះអាសន្ន នៅចំណុចទឹកជំនន់ជន់បាក់នោះរួចរាល់ហើយ តែស្ពានឈើនេះពុំមានបង្កាន់ដៃសងខាងនោះទេ ព្រោះជាការធ្វើឲ្យឆ្លងកាត់បណ្ដោះ អាសន្នតែប៉ុណ្ណោះ ដូច្នេះការបើកបរយាន យន្តគ្រប់ប្រភេទឆ្លងកាត់សូមប្រុងប្រយ័ត្ន។

លោកប្រធានមន្ទីរធនធានទឹកខេត្តបានបញ្ជាក់ឱ្យដឹងទៀតថា ទន្ទឹមនឹងការធ្វើស្ពានបណ្ដោះអាសន្នខាងលើនេះក្រសួងធនធានទឹកក៏កំពុងសាងសង់ទ្វារទឹកដែលមានទំហំទទឹង ២៥ ម៉ែត្រ មានទ្វារទឹកចំនួន ៥ ទ្វារ និងកសាងបានប្រមាណជាង ៤០ ភាគរយហើយ។

ក្រោយពីធ្វើទ្វារទឹកនេះរួចក្រសួង និងបង្វែរទឹកឱ្យហូរតាមទ្វារទឹកខាងលើនេះវិញ ហើយនឹងចាប់ផ្ដើមចាក់ដីលុបចំណុចដែលបានបាក់ប្រមាណ ១០០ ម៉ែត្រនេះវិញ នោះទើបអាចសម្រួលឱ្យប្រជាពលរដ្ឋបើកបរយានយន្តគ្រប់ប្រភេទតាមខ្នងទំនប់នេះបានដូចធម្មតាពីមុនឡើងវិញ។

ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវនេះ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រីជំនាញពាក់ព័ន្ធនិងមន្ត្រីជំនាញនៃក្រសួងធនធានទឹកដែលបានគិតគូរពីសុខទុក្ខនិងតម្រូ វការចាំបាច់ក្នុងការរស់នៅនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយសូមជូនពរឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងអស់ដែលឆ្លងកាត់ស្ពាន ឈើខាងលើនេះសូមប្រកបដោយសុវត្ថិភាព តែក៏សូមធ្វើដំណើរនិងបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ផងដែរ ទើបផុតពីគ្រោះថ្នាក់៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម