ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្រូវជាង៧ពាន់ហិកតានៅស្រុកចំនួន៥នៃខេត្តកំពង់ធំ
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២២ នេះ ជំនន់ទឹកភ្ញៀងបានបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវប្រមាណជាង៧ពាន់ហិកតានៅស្រុកចំនួន៥នៃខេត្តកំពង់ធំ ហើយប្រសិនបើភ្ញៀងនៅតែបន្តធ្លាក់នោះការខូចខាតនឹងកាន់កើនឡើងពិបាកក្នុងក្នុងការស្តារឡើងវិញ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៨ ខែសីហានេះថា ស្រុកចំនួន៥នៃខេត្តកំពង់ធំ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្ញៀងរួមមាន ស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ ស្រុកស្ទឹងសែន ស្រុកសន្ទុក និងស្រុកតាំងគោក បានបណ្តាលឱ្យប៉ះពាល់ដល់ដំណាំស្រូវចំនួន៧៤០៩ហិកតា ក្នុងនោះខូចខាតស្រូវបង្រួស និងស្រូវត្រៀមច្រូតកាត់ចំនួន៣៧៩៨ហិកតា។
លោកបានបន្តថា ការខូចខាតស្រូវនឹងមានចំនួនបន្ថែមទៀតព្រោះថា ស្ថានភាពទឹកនៅមិនទាន់មានការស្រកនៅឡើយទេពិសេសនៅស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ និងស្រុកតាំងគោកដែលរង់ចាំរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះទើបអាចស្តារឡើងវិញបាន។ ចំណែកស្រុកស្រុកស្ទឹងសែននិងស្រុកសន្ទុកគ្រោងនឹងស្តារឡើងវិញឆាប់ៗនេះបន្ទាប់ពីទឹកស្រក។

ថ្មីៗនេះលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយផ្ទាល់នៅស្រុកកំពង់ស្វាយស្រុកបារាយណ៍
និងស្រុកតាំងគោកខេត្តកំពង់ធំ ។ ក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម ក៏បានកោតសសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងចម្រុះ ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីទឹកជំនន់ទឹកភ្លៀង។

លោកទេសរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង
និងមានវិធានការឆ្លើយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុតដោយផ្តោតជាអាទិភាពខ្ពស់ចំពោះអាយុជីវិតមនុស្ស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ