ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ តាមការប៉ាន់ស្មានកម្ពុជាមានសត្វ ខ្សឹប ជាង៥០០ក្បាល ស្មើនឹង៧០%នៅ លើពិភពលោក
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឱដឹងថា តាមការប៉ាន់ប្រមាណកម្ពុជាមានវត្តមានសត្វខ្សឹប ឬ ក្ងោកទេព ឬ
ទ្រមាក់អណ្ដើក មានប្រហែល៥៥០ក្បាលដែលចំនួននេះស្នើនឹង៧០ភាគរយនៃវត្តមានសត្វ ខ្សឹប នៅលើពិភពលោក។

ក្នុងឱកាសដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញអង្គការអភិរក្សសត្វព្រៃចុះទស្សនាគម្រោងអភិក្សសត្វខ្សឹប
ក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែសីហា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តថា សត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ
មានដើមកំណើតនៅឧបទ្វីបឥណ្ឌា ប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅវៀតណាមផងដែរ។ វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រមាណ ៨០០ក្បាលនៅលើពិភពលោក ក្នុងនោះ កម្ពុជាមានប្រមាណ ៥៥០ ក្បាល (២៣០
ក្បាលជាសត្វខ្សឹបឈ្មោល) ដែលតំណាងឱ្យ ៧០% នៃវត្តមានសត្វខ្សឹបនៅលើពិភពលោក។
លោកបានបន្តទៀតថា សត្វខ្សឹបរស់នៅតាមតំបន់វាលស្មៅធម្មជាតិដែលមានលាយឡំជាមួយនឹងគុម្ពោតព្រៃដុះរាយប៉ាយ។ កត្តាគំរាមកំហែងធំៗដល់ការរស់នៅរបស់សត្វខ្សឹប រួមមាន ការបាត់បង់ទីជម្រកពាក់ព័ន្ធទៅនឹងការបំប្លែងតំបន់វាលស្មៅ និងតំបន់ដាំដុះស្រូវបែបយថាផលទៅជាតំបន់ដាំដុះស្រូវបែបប្រពលវប្បកម្ម (ពីរទៅបីដងក្នុងមួយឆ្នាំ) ការប្រមាញ់ខុសច្បាប់។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះមិនទាន់អាចសន្និដ្ឋានថា សត្វខ្សឹប មានការថយចុះ ឬកើនឡើងនោះទេ។

លោក ញ៉ឹប ញឿន អ្នកសម្របសម្រួលសហគមន៍នៃគម្រោងអភិរក្សសត្វខ្សឹបរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ WCS បានឱ្យដឹងថា សត្វខ្សឹប នៅក្នុងតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីឆ្នាំទៅត្រូវបានប្រទះឃើញសំបុកពងចំនួន២០សំបុក និងញាស់បាន២២កូន។
លោកបានបន្តថា ការអភិរក្សសត្វស្លាបដ៏កម្រនេះអាចធ្វើបានដោយរក្សាទីជម្រកវាលស្នៅតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ដើម្បបាប្រភពផ្តល់ចំណី និងពួកវាពងកូននៅរដូវប្រាំង។

លោកបានបញ្ជាក់ថា ចំនួនសត្វខ្សឹបនៅកម្ពុជាកំពុងទទួលរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ តាមរយៈការបាត់បង់ទីជម្រក ដោយសារការបំលែងដីវាលស្មៅធម្មជាតិទៅជាវាលស្រែប្រាំង ប្រព័ន្ធធារាសាស្ត្រ ការបរបាញ់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងផលប៉ះពាល់ពីខ្សែបណ្តាញអគ្គិសនីដែលបណ្តាលឱ្យមានការហើរបុកស្លាបជារឿយៗ។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមគ្នាជាមួយក្រុមអង្គការអភិរក្សព្រៃឈើ និងសត្វព្រៃបានសហការគ្នាគាំទ្រដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាបចូលរួមការពារ និងអភិរក្សសត្វខ្សឹប តាមរយៈការពារទីជម្រក និងបញ្ឈប់ការបរបាញ់សត្វគ្រប់ប្រភេទ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


