Connect with us

ព័ត៌មានជាតិ

សិល្បករ​ ​សិល្បការ​នី​និង​ប្រជាពលរដ្ឋ​ជាង​២០០នាក់​ទទួលបាន​អំណោយ​ពី​លោក​ឧកញ៉ា អ៊ូ ឆាយ​

បានផុស

នៅ

សិល្បករ​ សិល្បការិនី​និង​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ប្រមាណ​ជាង​២០០​នាក់​ទ​ទួល​បាន​អំណោយ​ឧបត្ថម្ភ​ពី​លោក​ឧកញ៉ា អ៊ូ ឆាយ ​និង​ភរិយា​។ការចែក​អំណោយ​នេះ ​បានធ្វើ​ឡើង​នៅ​ភូមិ​គ្រឹះ​ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​ចែក​អំណោយ​នា​ថ្ងៃទី​២៤ ​ខែធ្នូ ឆ្នាំ​២០២០​នេះលោក​ ឧកញ៉ា អ៊ូ ឆា​យបានមាន​ប្រសាសន៍​ថា​​ការចែក​អំណោយ​នេះ ​គឺ​មិនមាន​គោលបំណង​ចង់បាន​អ្វី​ឡើយ​ គឺ​ដោយសារតែ​មើលឃើញ​ពី​ភាព​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​និង​សិល្បករ​ដែល​ជួប​ការ​លំបាក​ ហើយ​កំពុងមាន​ជំងឺ​។ ​ការចែក​នេះ​ទោះបី​វា​មិន​ច្រើន តែ​អាចជា​អំណោយ​ជួយ​ដោះ​ទាល់​ចំពោះ​បងប្អូន​បាន​មួយរយៈ​ដែរ ។

លោក​ឧកញ៉ា​បាន​បន្តរ​ទៀតថា​ រយៈពេល​ក្នុង​ខែ​នេះ នាឱកាស​ឆ្នាំ​ចាស់​ជិត​ឆ្លង​ឆ្នាំ​សកល​នេះ​ គឺជា​រដូវ​ការ​មួយ​ដ៏​ត្រជាក់​ធ្វើអោយរ​ងារ​សូមអោយ​បងប្អូន​ចេះ​ថែរក្សា​ការពារ​ខ្លួន​ដោយ​ពាក់អាវ​អោយ​ជិតៗ​ ថែរក្សារ​សុខភាព​ទាំង​អស់គ្នា​ដើម្បី​កុំ​ឲ្យ​កើតមាន​ជំងឺ​ផ្សេងៗ ជាដើម​។

អំណោយ​ដែល​ត្រូវបាន​លោក​ឧកញ៉ា អ៊ូ ឆាយ ​ចែក​ជូន​ប្រជាពលរដ្ឋ​នោះ​គឺ​ក្នុង​មួយ​គ្រួសារ​ៗ​រួមមាន​: អង្ករ​៥០​គីឡូក្រាម​, មី​២​កេះ​, ទឹកត្រី​២​យួរ​,​ទឹក​ស៊ី​អ៊ី​វ​២​យួ​,​ត្រី​ខ២២​កំប៉ុង ,​ប៊ីចេង​២​កញ្ចប់​, ស្កសរ​២​កញ្ច​ប់​,​ទឹកដោះគោ​ខាប់​៤​កំប៉ុង ,​នំ​បុ័ង​ផ្អែម​១​ដុំ​ធំ​,​ថ្នាំពេទ្យ​១​នាក់​២​ដុំ​និង​ថវិការ​ម្នាក់​១០​ម៉ឺ​ន​រៀល​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម