Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ បាន​ចុះអប់រំណែនាំប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែល​សាងសង់លើដីកម្មសិទ្ធិឯកជន

បានផុស

នៅ

ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២​នេះ ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចុះទៅ​អប់រំ​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រុះរើ​ខ្ទម​ខុសច្បាប់​ដែល​បាន​សង់​លើ​ទីតាំង​ដី​កម្មសិទ្ធិឯកជន របស់​ក្រុមហ៊ុន តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​(SIHANOUK VILLE SEZ)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ប្រតិបត្តិការ​នេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​ជូន​ម្ចាស់​កម្មសិទ្ធិ​វិញ និង​ធ្វើ​កិច្ចសន្យា​ចាកចេញ​ពី​ទីតាំង​។ ដោយឡែក​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ប្រដាប់​ទៅដោយ កា​បិត ចំពាម​កៅស៊ូ ដុំថ្ម និង​ដបប្រេង​សាំង បានចេញ​មុខ​តវ៉ា​រហូតដល់​ប្រើ​អំពើហិង្សា​លើ​ក្រុមការងារ​ចម្រុះ​ខេត្ត ដែល​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ដើម្បី​យកមក​សួរចម្លើយ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទឹងហាវ​។

ជនសង្ស័យ​ទាំង​៤​នាក់​នោះ មាន​ឈ្មាះ ទេព សា​រ៉ា ហៅ​ក្រៅ​ថា ទេព ម៉ៅ​, ឈិន បូ​នី​,​សេង មករា និង ឃួន តា​រ៉ា​។ តាម​ចម្លើយសារភាព​របស់​ជ​ន​ទាំង​៤ បានឱ្យដឹងថា​ការសាងសង់​ខ្ទម​ខុសច្បាប់​ក្នុង​ទីតាំង​ខាងលើ គឺជា​ការរៀបចំ​ដោយមាន​មេក្លោង​នៅ​ពីក្រោយ​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ឱ្យ​ចូលមក​ទិញ​ដី ឬ​ចែ​កដី​ក្នុង​ទីតាំង​របស់​ក្រុមហ៊ុន​ឯកជន និង​បាន​យក​ប្រជាពលរដ្ឋ​ខែល​។ បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បានកំណត់​មុន​សញ្ញា​មេក្លោង​បាន​មួយចំនួន​ហើយ​។

ជាមួយគ្នានេះ​ជនសង្ស័យ​ទាំង​៤​នាក់​ បាន​ទទួល​ស្គា​ល់កំ​ហុ​ស​របស់ខ្លួន និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​បាន​ចាញ់បោក​ការ​ញុះញង់​របស់​មេខ្យល់ សូមឱ្យ​រុះរើ​ខ្ទម​របស់ខ្លួន​ដោយ​ស្ម័គ្រចិត្ត និង​ចាក់​ចេញពី​ទីតាំង​ដី​កម្មសិទ្ធិឯកជន​តាម​កា​រ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ដើម្បី​បញ្ចៀស​ការប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​។

គួរ​បញ្ជាក់​ថា សំណង់​មិន​រៀបរយ​ទាំងនេះ គឺ​ភាគច្រើន​ចាប់ផ្តើម​សាងសង់​នៅ​ដើមឆ្នាំ​២០២២ និង​មានការ​កើនឡើង​ក្នុងកំឡុងពេល​យុទ្ធនា​ការឃោសនា​ក្រុមប្រឹក្សា​ក្រុមប្រឹក្សាឃុំ​សង្កាត់​នាពេល​កន្លងមក​។ ហើយ​រដ្ឋបាលខេត្ត​បាន​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ រុះរើ​ខ្ទម​របស់​ពួកគេ​ចេញ​ម្ដង​រួចមកហើយ កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៤១ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម