ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ បានអំពាវនាវឲ្យវិនិយោគិនម៉ាឡេស៊ី បន្តគាំទ្រនូវទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្លាយជាការពិត
ភ្នំពេញ ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវឲ្យវិនិយោគិនម៉ាឡេស៊ី ដែលកំពុងវិនិយោគនៅកម្ពុជា បន្តចូលរួមគាំទ្រនូវទស្សនវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យក្តីសង្ឃឹមកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្លាយជាការពិត។

ការជាអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី លី ធុជ និងលោក Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលវិភាគទានចូលរួមចំណែកបោសសម្អាតមីននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា នូវថវិកាសរុបចំនួន ៧៧.៧០០ ដុល្លារអាមេរិក ដែលអាជ្ញាធរមីន គ្រោងនឹងយកទៅប្រើប្រាស់បញ្ចប់ការងារបោសសម្អាតមីននៅឃុំស្តុក និងភូមិចំនួន ០៣ ក្នុងឃុំស្រង់ រួមមានភូមិរលាំងទឹក ភូមិអង្គដូនតី និងភូមិត្រពាំងថ្ម ដើម្បីប្រកាសភូមិឃុំអស់មីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា និងសមាជិកទាំងអស់ ដែលបានសហការជាមួយអាជ្ញាធរមីនរៀបចំរាត្រីសមោសរកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារណាហ្កាវើល ក្រោមអធីបតីភាពរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីធ្វើការរៃអង្គាសវិភាគទានចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ដែលវិភាគទាននេះ គឺជាការបង្ហាញពីទឹកចិត្តប្រកបដោយសប្បុរសរបស់បណ្តាក្រុមហ៊ុននានាក្រោមការសម្របសម្រួលរបស់សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា។ វិភាគទាននេះ ក៏មានការចូលរួមដោយផ្ទាល់ពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នូវថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក ផងដែរ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក T Mohan និពន្ធនាយកអង្គភាព Khmer Times និងជាអនុប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដែលបានសម្របសម្រួលការងារនេះរហូតមក ព្រមទាំងបានចូលរួមដល់ការងារបោសសម្អាតមីន និងប្រកាសភូមិអស់មីន នាពេលកន្លងមក។

ឧកញ៉ា Tan Khee Meng បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា មានសេចក្តីសប្បាយរីករាយដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងលើការងារបោសសម្អាតមីននៅកម្ពុជា និងឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយការចូលរួមនេះពិតជាមានអត្ថន័យណាស់សម្រាប់សភាពាណិជ្ជកម្ម និងសហគមន៍ម៉ាឡេស៊ីនៅកម្ពុជា។

ឧកញ៉ា Tan Khee Meng បានបន្តទៀតថា ជាង ៣ ទសវត្សរ៍ចុងក្រោយនេះ មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន បានមកវិនិយោគរកស៊ីនៅកម្ពុជា និងទទួលជោគជ័យក្រោមកិច្ចគាំទ្រយ៉ាងល្អប្រសើរពីរាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានចូលរួមចំណែកផ្នែកមនុស្សធម៌ដល់កិច្ចការសង្គមនានា ក្រៅពីមុខរបររកស៊ីរបស់ខ្លួន។ ក្នុងឱកាសនោះ លោកឧកញ៉ា បានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវសន្តិភាព ស្ថេរភាព និងមានអត្រាកំណើនសេដ្ឋកិច្ចថេរ ដែលជាការផ្តល់ឱកាសយ៉ាងល្អបំផុតសម្រាប់អ្នកវិនិយោគទុន៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ