Connect with us

ព័ត៌មានជាតិ

ប្រកាស​តែងតាំង​អភិបាលរង​ខេត្តកណ្តាល​ថ្មី ចំនួន​៤​នាក់

បានផុស

នៅ

​កណ្ដាល​ ៖ នា​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​កណ្តាល ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្ដាល និង​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈអភិបាលខេត្ត បាន​អាន​របាយការណ៍​ស្វាគមន៍ ជូន​អង្គប្រជុំ​អំពី​ការអភិវឌ្ឍ និង​ការរីកចម្រើន​ក្នុង​ខេត្ត ដែល​រដ្ឋបាលខេត្ត​បាន​ខិតខំ​ប្រឹងប្រែង​កសាង និង​អភិវឌ្ឍ​សម្រេចបាន​លទ្ធផល​នាពេល​កន្លងមក​។

​ឯកឧត្តម​អភិបាលខេត្ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់ របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​គោរព​អនុវត្តតាម​គោលការណ៍​ដឹកនាំ​ចង្អុលបង្ហាញ និង​រាល់​ការ​ផ្តល់នូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម​អគ្គបណ្ឌិត សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកណ្តាល ប្រកបដោយ​ប្រសិទ្ធភាព និង​គណនេយ្យភាព ក្នុងការ​បំពេញភារកិច្ច​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

​ឯកឧត្តម បាន​អបអរសាទរ​ដល់​អភិ​បាល​រង​ខេត្ត​ដែល​ទើប​តែងតាំង​ថ្មី មន្ត្រីរាជការ​ទាំងអស់​ក្នុង​ខេត្ត​-​ត្រូវ​រួមគ្នា​ពង្រឹង​ការងារ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ​ប្រកប ដោយ​គុណភាព ប្រសិទ្ធភាព និង​ស្នាមញញឹម អនុវត្ត​ឱ្យបាន​នូវ​គោល នយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ត្រូវ​រួមគ្នា​រក្សា​ស្ថេរភាព​ប្រទេសជាតិ ក្នុង​គោលដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច ដោយ​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​ជន​ទាំងឡាយណា​ដែល​បង្ក​អស្ថេរភាព​សង្គម ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។

ឯកឧត្តម ក៏បាន​ក្រើន​រំ​ឮ​ក​បន្ថែម​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​បញ្ហា​គ្រឿងញៀន ទាំង​វិធាន ការអប់រំ វិធានការ​រដ្ឋបាល និង​វិធានការ​ត្រួតពិនិត្យ ត្រូវអនុវត្ត​ឱ្យបាន​ជាប់​ជាប្រចាំ ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ពង្រឹង​ការងារ​គ្រប់គ្រង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន និង​ជំរុញ​ការអនុវត្ត​គោល នយោបាយ​កំណែទម្រង់ ដែល​រដ្ឋាភិបាល​ដាក់ចេញ ជាពិសេស​បង្កើន​ការចូលរួម​ទប់ស្កាត់ នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយ​ចុះ​អប់រំ​ផ្សព្វផ្សាយ អំពី​វិធា​នា​ការ​នានា របស់​រាជរដ្ឋាភិបាល​នៅ​មូលដ្ឋាន ដើម្បី​ឱ​ប្រជាពលរដ្ឋ​ចូលរួម​យកចិត្តទុកដាក់ អនុវត្ត​វិធានការ​ឱ្យបាន​តឹងរឹង ដោយ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​បន្ត​នៃ​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៣១ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម