ព័ត៌មានជាតិ
ក្រសួងកំពុងជួសជុលអាងស្តុកទឹកត្រពាំងថ្មបំពេញតម្រូវការស្រោចស្រពផ្ទៃដីដំណាំកសិកម្ម ៣ ម៉ឺនហិកតា
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បច្ចុប្បន្នក្រសួងធនធានទឹកកំពុងជួសជុលអាងត្រពាំងថ្មប្រវែង ២១ គីឡូម៉ែត្រដែលជាអាងទឹកដ៍ធំអាចស្តុកទឹកបាន ២០០ លានម៉ែត្រគូប។

លោកថា ធ្វើយ៉ាងម៉េចដើម្បីការស្រោចស្រពគ្រប់គ្រាន់នៅលើផ្ទៃដី ៣ ម៉ឺនហិកតា។ អញ្ចឹង! យើងត្រូវបង្កើននូវកម្ពស់អាងទឹកនេះ ដោយបានចាក់ដីដើម្បីឱ្យគ្រប់ដែលអាចស្តុកទឹកបាន។
លោក យឹម ប៊ុនរ៉ុម «ឥឡូវនេះកំពុងដំណើរការរដ្ឋមន្ត្រីក្រសួងធនធានទឹកកែប្រែទៅជាខ្នងអាងត្រពាំងថ្មនេះឱ្យបាន ២១ គីឡូម៉ែត្រ ខណៈទំហំការងារនៅពេលនេះសម្រេចបាន ៥០ ភាគរយ។ ដូច្នេះ! ទឹកដែលអាចស្រោចស្រពផ្ទៃដីនៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ គឺពឹងផ្អែកទៅលើអាងត្រពាំងថ្មទាំងមូល»។

សព្វថ្ងៃអាងស្តុកទឹកត្រពាំងថ្មគឺបានស្រោចស្រពគ្រប់គ្រាន់នៅលើផ្ទៃដីទាំងអស់ ១ ២០០០ ហិកតា ខណៈការធ្វើស្រែរបស់ប្រជាពលរដ្ឋមានតម្រូវការច្រើន ដោយពួកគាត់ធ្វើស្រែចាប់ពី ២ ទៅ ៣ ដងក្នុង១ឆ្នាំ៕
អត្ថបទ៖ ឡេង ដេត


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ