Connect with us

ព័ត៌មានជាតិ

លោក​ហេង​សួរ អំពាវនាវ​ដល់​ពលក​រ​ខ្មែរ​នៅ​កូរ៉េ​កុំ​ជឿ​ទៅលើ «​អប្បិយ​ជំនឿ​» ដែល​មិន​សម​ហេតុផល

បានផុស

នៅ

លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានធ្វើការ​អំពាវនាវ​ដល់បង​ប្អូន​ពលករ​ខ្មែរ​ធ្វើការ​នៅ​កូរ៉េ​កុំ​ជឿ​ទៅលើ​អប្បិយ​ជំនឿ​ដែល​មិន​សម​ហេតុផល​ ដែល​បាន​ប្រឌិត​ឡើង​ដោយ​បុគ្គល​ម្នាក់​នោះ​ ព្រោះ​វា​នឹង​ធ្វើឱ្យ​បងប្អូន​នឹង​បាត់បង់​ប្រាក់ចំណូល​និង​ឱកាស​ត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​វិញ​។​

ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ពលករ​ខ្មែរ​នៅ​កូរ៉េ​មួយចំនួន​ដោយមាន​អ្នកខ្លះ​ទើប​ចូលធ្វើការ​និង​ខ្លះទៀត​មិនទាន់​ដាច់​កិច្ចសន្យាការងារ​បាន​នាំគ្នា​សម្រុក​ទិញ​សំបុត្រ​យន្តហោះ​ត្រឡប់មក​ប្រទេស​វិញ​ដោយសារ​តែមាន​បុគ្គល​មេដឹកនាំ​របស់ខ្លួន​បាន​ទស្សន៍ទាយ​ថា​ មាន​បាតុភូត​ប្រហោង​លូ​ខ្មៅ​ផែនដី​បង្កើត​ជា​មហន្តរាយ​ធ្វើ​ឱ្យ​ក្រិន​ផែនដី​ហើយ​មានតែ​ប្រទេស​កម្ពុជា​ទេ​ដែលមាន​សុ​វត្ថិភាព​និង​សុខសាន្ត​។​

តាមរយៈ​សារ​សំឡេង​នៅក្នុង​តេ​ឡេ​ក្រាម​នៅ​ល្ងាច​ថ្ងៃទី​២៥​សីហា​នេះ លោក​ហេង​សួរ​បាន​មានប្រសាសន៍ថា ក្រសួង​ការងារ​ក៏ដូចជា​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​បាន​សហការ​ជាមួយ​សមាគម​គាំពារ​ពលករ​ដើម្បី​ធ្វើការ​ពន្យល់​ដល់​បងប្អូន​ពលករ​ខ្មែរ​យើង​ដែល​ចង់​វិល​ត្រឡប់មក​ស្រុក​វិញ​តាម​ការអំពាវនាវ​រប​ស់​បុគ្គល​មួយរូប​ដែល​ជឿ​លើ​អ​បិ​យ​ជំនឿ​បាន​ឃោសនា​ឱ្យ​បងប្អូន​វិលត្រឡប់​មក​ស្រុក​វិញ​ដើម្បី​នៅក្បែរ​គាត់​។​

​លោក​ហេង​សួរ​បាន​បន្តថា ​« នេះ​ជា​អប្បិយ​ជំនឿ​មួយ​ដែល​មិន​សម​ហេតុ​មិន​សម​ផល​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍រ​បស់បង​ប្អូន​មិន​ថា ​ទាំង​ជនជាតិខ្មែរ​ឬ​ជនជាតិ​ផ្សេង​ទេ​ ភាគច្រើន​ចង់បាន​ទៅធ្វើ​ការ​នៅ​កូរ៉េ​ឬ​ជប៉ុន​។​ ប៉ុន្តែ​ពេលដែល​យើង​ទៅដល់​ទីនោះ​ហើយ​ ស្រាប់តែ​វិលត្រឡប់​មកវិញ​ដោយ​ឈរលើ​អប្បិយ​ជំនឿ​មិន​សម​ហេតុផល​នេះ ​គឺ​វា​ជាការ​សោក​ស្តាយ​»​។

លោក ហេង សួរ​បាន​បន្តទៀត​ថា ​« ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ពលករ​ខ្មែរ​យើង​សូម​យក​លក្ខណៈ​វិទ្យាសាស្ត្រ​ជា​គោល​ហើយ​សូម​គិតពី​ផលប្រយោជន៍​របស់ខ្លួន​ផងដែរ​។ ​បើ​បងប្អូន​ចេញមក​ទាំង​បង្ខំ​បែបនេះ​មិនមាន​ច្បាប់​វិលត្រឡប់​ទៅ​កូរ៉េ​វិញ​បានទេ​ ដែល​ធ្វើឱ្យ​បងប្អូន​បាត់បង់​ឱកាសល្អ​និង​បាត់បង់​ប្រាក់ចំណូល​សម្រាប់​ទ្រទ្រង់​គ្រួសារ​ផងដែរ​។​ដូច្នេះ​សូម​គិត​បញ្ហា​របស់ខ្លួន​»៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម