ព័ត៌មានជាតិ
លោក ហេង សួរ៖ រដ្ឋាភិបាលដាក់តួលេខប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៣ចំនួន១៩៧,៨៦ដុល្លារ
លោក ហេង សួរ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានមានប្រសាសន៍ថា តាមលក្ខណបច្ចេកទេស និងបម្រែបម្រួលទិន្នន័យនៃលក្ខណៈវិនិច្ឆ័យទាំង៧ ដែលជាមូលដ្ឋានកំណត់ប្រាក់ឈ្នួលអប្បបរនោះ
រាជរដ្ឋាភិបាលបានគណនាឃើញថា តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣គឺ ១៩៧,៨៦ដុល្លារអាមេរិក ខណៈបច្ចុប្បន្នមាន១៩៤ដុល្លារក្នុង១ខែ។

ថ្លែងក្រោយកិច្ចប្រជុំក្រុមប្រឹក្សារជាតិប្រាក់ឈ្នួលអប្បបរមាកាលពីយប់ថ្ងៃទី៣១ ខែសីហា លោក ហេង សួរ បានបន្តថាកិច្ចប្រជុំលើកទី៣នេះភាគីនិយោជក និងភាគីតំណាងកម្មករនិយោជិតមានតស៊ូមតិ និងការពារជំហររបស់ខ្លួនរៀងៗខ្លួនយ៉ាងស្វិតស្វាញ និងភាពចាស់ទុំតែឃើញមានហេតុផល និងមានវឌ្ឍភាពដែរ។
លោកបានបន្តថា ក្នុងនោះភាគីនិយោជកបានដំឡើងតួលេខពី១៩៤ដល់១៩៦ដុល្លារ។ ចំណែកឯភាគីកម្មករនិយោជិតបានបន្ថយតួលេខពី២១៥ មកនៅត្រឹមតែ២១៣ដុល្លារ។

លោក អាត់ ធន់ តំណាងភាគីតំណាងកម្មករនិយោជិតបានលើកឡើងថា ការបន្ថយតួលេខពី២១៥ មកនៅត្រឹម២១៣ដុល្លារនេះ គឺយើងចង់ឱ្យដំណើរការការចរចារប្រាក់ឈ្មួលប្រព្រឹត្តិទៅដោយមានភាពរលូន។ លោកបានពន្យល់ថា ការដែលខាងភាគីតំណាងកម្មករនិយោជិតទាមទារប្រាក់ឈ្នួលខ្ពស់នេះដោយសារតែឆ្នាំនេះមានអតិផរណាខ្ពស់ ដែលធ្វើឱ្យកម្មករចំណាយច្រើន និងថ្ងៃបុណ្យចំថ្ងៃអាទិត្យច្រើនធ្វើឱ្យកម្មករបាត់បង់ប្រាក់ចំណូលដែរ។
លោក ហេង សួរ បានបន្តទៀតថា ភាគីនីមួយៗបានឯកភាពគ្នា និងបន្តកិច្ចប្រជុំនៅថ្ងៃទី១៣ ខែកញ្ញា និងថ្ងៃទី២១ ខែកញ្ញា ដែលជាកិច្ចប្រជុំចុងក្រោយ។ លោកបានបន្តថា ប្រជុំថ្ងៃទី១៣ ខែកញ្ញា ខាងមុខនេះ ភាគីនឹងមានការសំណូមពរផ្សេងៗពីភាគីនិយោជក និងភាគីតំណាងកម្មករនិយោជិតហើយបើក្នុងករណីភាគីទាំង៣មានការឯកភាពគ្នានូវតួលេខរួមគ្នាមួយនោះ នឹងបញ្ចប់តែម្តង។ ប៉ុន្តែបើមិនព្រមព្រៀងគ្នាទេនឹងត្រូវបន្តទៅថ្ងៃទី២១ ខែកញ្ញា ដែលមានការចូលរួមពីលោកបណ្ឌិត អ៊ិត សំហេង ប្រធានក្រុមប្រឹក្សារជាតិប្រាក់ឈ្នួលអប្បបរមាហើយនឹងសួរភាគីទាំង៣សម្រេចយកតួលេខរួមគ្នាបើមិនមានការឯកភាពទេ ត្រូវធ្វើការបោះឆ្នោតដើម្បីជ្រើសរើសយកតួលេខមួយដាក់ជូនប្រមុខរដ្ឋាភិបាលជាអ្នកសម្រេច។

លោក អាត់ ធន់ បានបន្ថែមថា ការចរចារប្រាក់ឈ្នួលឆ្នាំនេះពិបាកនឹងរកការឯកភាពគ្នាណាស់ ដោយសារតួលេខរបស់ភាគីនីមួយៗមានគម្លាតពីគ្នាឆ្ងាយរវាងភាគីនិយោជកដែលមាន១៩៦ដុល្លារ និងភាគីតំណាងកម្មករនិយោជិត២១៣ដុល្លារ។ ប៉ុន្តែមានភាពប្រហាក់ប្រហែលគ្នារវាងភាគីនិយោជក និងភាគីរាជរដ្ឋភិបាលដែលមានប្រមាណជិត១៩៨ដុល្លារ។

លោកបានបញ្ជាក់ថា «ហេតុដូច្នេះខ្ញុំមិនរំពឹងថា នឹងទម្លាក់មកតួលេខណាមួយដែលអាចត្រូវគ្នាទេ តែឧទាហរណ៍ថានិយោជក និងរដ្ឋាភិបាលអាចឡើងដល់ជាង២១០ សហជីពអាចចុះវិញ ឬខាងសហជីពចុះត្រឹម២០៤ឬ២០៥ គាត់តម្លើងវិញអាចនឹងត្រូវ តែខ្ញុំមើលទៅវាពិបាកបន្តិច ព្រោះម្នាក់ៗសុទ្ធតែមានទឡ្ហីករណ៍ និងភស្តុតាងបញ្ជាក់រៀងៗខ្លួន»។
គួរបញ្ចាក់ថា សម្រាប់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ ទទួលបាន១៩៤ដុល្លារក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជ
ន៍ផ្សេងៗទៀតទេ៕
អត្ថបទ ៖ សំអឿន
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


