Connect with us

ព័ត៌មានជាតិ

នគរបាល​ចរាចរណ៍​និង​មន្ត្រី​សាធារណការ​​ខេត្តកំពង់ចាម ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក នៅតាម​គ្រឹះស្ថានសិក្សា

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២២ នេះ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​កម្លាំង អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក សហការ ជាមួយ​មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក នៅតាម​វិទ្យាល័យ អនុវិទ្យាល័យ និង​សាកលវិទ្យាល័យ មួយចំនួន ស្ថិតនៅ​ក្រុង​/​ស្រុក​ចំនួន ០៣ នៃ​ខេត្តកំពង់ចាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ប្រភព ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ គូសបញ្ជាក់ថា នៅក្នុង​បេសកកម្ម​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​នេះដែរ គឺ​បានជ្រើសរើស​វិទ្យាល័យ អនុវិទ្យាល័យ និង​សាកលវិទ្យាល័យ ក្នុងនោះ​មាន ៖ ១.​ក្រុង​កំពង់ចាម នៅ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន ស្ថិតក្នុង​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រោម​ការដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម រស់ ស្នងការរង និង​លោក​វរសេនីយ៍ត្រី ហេង ប៊ុនធឿន នាយផ្នែក ដោយមាន​សមាសភាព​ចូលរួម ជា​លោកគ្រូ អ្នកគ្រូ និង​និស្សិត សរុប​ចំនួន ១០៣​នាក់ ស្រី ៨៦​នាក់ ។ ២.​ស្រុក​ព្រៃឈរ នៅ​អនុវិទ្យាល័យ មេ​មាំ​ង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ញ៉ា ប៊ុនហេង នាយរង​ការិយាល័យ និង​លោក​វរសេនីយ៍ទោ សេង ណា អធិការរង មាន​អ្នកចូលរួម ជា​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​សរុប​ចំនួន ៦៥៥​នាក់ ស្រី ៣១០​នាក់ ។ ៣.​ស្រុក​ជើងព្រៃ នៅ​អនុវិទ្យាល័យ សាមគ្គី​រង្សី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ខាន់ វាសនា នាយរង​ការិយាល័យ និង​លោក​វរសេនីយ៍ទោ ជាង សែ អធិការរង មាន​អ្នកចូលរួម​មាន ជា​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​សរុប ចំនួន ២៤៤​នាក់ ស្រី ១២៩​នាក់។

ទន្ទឹមនឹង​ការផ្សព្វផ្សាយ​នេះដែរ ក្រុមការងារ ក៏បាន​ចែកជូន​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នូវ ៖ សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ចំនួន ៥០​ក្បាល ។ សៀវភៅ​ណែនាំ​អ្នកបើកបរ​ម៉ូតូ ចំនួន ១១០​ក្បាល ។ ខិត្តប័ណ្ណ​ពិន័យ​បទល្មើស​ចរាចរណ៍ តាម​អនុក្រឹត្យ​លេខ ៣៩ ចំនួន ៣០០​សន្លឹក ។ ស្ទិ​ក​គ័​រ​ចំណាំងផ្លាត ចំនួន ១៨០​សន្លឹក ។ ស្លាក​សញ្ញា​ចរាចរណ៍​សំខាន់ៗ​ចំនួន ៧0​ផ្ទាំង ។ ៦.​ផ្ទាំង​សម្រាប់​ថ្មើរជើង ចំនួន ៧0​ផ្ទាំង ។ ខិត្តប័ណ្ណ​អ្វីៗ​អ្នកបើកបរ​ត្រូវ​ដឹង ចំនួន ១២០​សន្លឹក ។ និង​ឯកសារ​ពាក់ព័ន្ធ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មួយចំនួនទៀត ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម