ព័ត៌មានជាតិ
ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរវាងកងទ័ពកម្ពុជា-ថៃ កាន់តែល្អប្រសើរក្រោយពីចុះហត្ថលេខាកាលពីខែកុម្ភៈកន្លងទៅ
ការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនៅក្នុងជំនួបជាមួយលោក ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃចប់អាណត្តិនាព្រឹកថ្ងៃទី១៣ ខែកញ្ញា នេះ។

នៅក្នុងជំនួបនោះលោកឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលបានអនុវត្តកន្លងមកទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងនេះ សកម្មភាពពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសទាំងពីរនៅតែមានដំណើរការធម្មតា ហើយភាពជិតស្និទ្ធនេះ ក៏នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ជាលំដាប់តទៅអនាគត។
ជាការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកទ្បើងអំពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ថៃ ទាំងក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងវេទិកាតំបន់ និងអន្តរជាតិ។

ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៃប្រទេសទាំងពីរលោក ក៏បានគូសរំលេចអំពីដំណើរការទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ និយាយជារួម និងនិយាយដោយឡែក ក្នុងកម្រិតកងទ័ពជើងគោក បន្ទាប់ពីការចុះហត្ថលេខាលើ “លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃកងភូមិន្ទថៃ” កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ហើយក៏ត្រូវបានចាប់ផ្តើមអនុវត្តរួចមក ដោយទទួលបានលទ្ធផលល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈការផ្សារភ្ជាប់នូវទំនាក់ទំនងកាន់តែសកម្មជិតស្និទ្ធរវាងអង្គភាព និងអង្គភាព ជាពិសេសលើការងារហ្វឹកហ្វឺន និងលំហាត់រួម។

ជាចុងក្រោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកឯកអគ្គរាជទូតចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារជាច្រើនក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស កងទ័ព និងប្រជាជនទាំងពីរ ព្រមជាមួយនឹងការអរគុណរាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះជំនួយអភិវឌ្ឍន៍ដែលបានផ្តល់ដល់កម្ពុជា និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងវិបត្តិជំងឺកូវីដ-១៩៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ