Connect with us

ព័ត៌មានជាតិ

ក្នុង​១​ថ្ងៃ​ មាន​ពលករ​ខ្មែរ​ចេញពី​ថៃ​តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​១៥០​នាក់

បានផុស

នៅ

ភ្នំពេញ ​៖ លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ក្នុង​១​ថ្ងៃ​គិត​ជា​មធ្យម​មាន​ពលករ​ខ្មែរ​ចូល​តាម​ច្រកព្រំដែន​អូរ​ស្មាច់​ប្រមាណ​ពី​១៤០​ទី​១៥០​នាក់​ក្នុងនោះ​មាន​ពលករ​ប្រមាណ​ពី​៤០​ទៅ​៥០​នាក់​ប៉ុណ្ណោះ​មកពី​ខេត្ត​ដែលមាន​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩​ដូចជា​ខេត្ត​សាមុត​សា​ខន​និង​ទីក្រុង​បាងកក​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​រយៈពេល​១​សប្តាហ៍​នេះ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទទួល​បាន​ពលករ​ចូល​មក​តាម​ច្រក​ព្រម​ដែន​អូរ​ស្មាច់​ប្រមាណ​១០០០​នាក់ ក្នុង​នោះ​បាន​យក​សំណាក់​ទៅធ្វើ​តេស្ត​ចំនួន​ជាង​៣៣០​នាក់​និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣០០​នាក់​។​ ក្រៅ​ពី​នេះ​ខេត្ត​បា​នប​ញ្ជូន​ពលករ​ទៅតាម​បណ្តា​ខេត្ត​នានា​ដែលជា​ស្រុកកំណើត​របស់​ពលករ​។

ទាក់ទិន​នឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះដែ រ​លោក​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ព្រមាន​ចាត់វិធានការ​តាមច្បាប់​ចំពោះ​ពលករ​ណា​រត់ចេញ​ឬ​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក លោក ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ខេត្តឧត្ដរមានជ័យ​មាន​ធ្វើការ​ព្រមាន​ចាត់វិធានការ​តាមច្បាប់​ចំពោះ​បងប្អូន​ពលករ​ខ្មែរ​ទាំងឡាយ​ណា​ដែល​បាន​រត់គេចវេស​មិន​ព្រម​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

លោក​បាន​មានប្រសាសន៍ថា​ «​ប្រសិនបើ​បុគ្គល​ណា​មិន​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ដោយ​ច​ត្តា​ឡី​ស័ក​១៤ ថ្ងៃ ឬ​រត់ចេញ ឬ​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នឹងត្រូវ​ផាកពិន័យ​ចាប់ពី​២០០,០០០ រៀល​ទៅ​១,០០០,០០០ រៀល​និង​ទោស​ព្រហ្មទណ្ឌ​»​។

លោក​បាន​មានប្រសាសន៍​បន្ត​ថា ​ការ​ដាក់​បងប្អូន​ពលក​រ​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤ ថ្ងៃនេះ​គឺ​ក្នុង​គោលបំណង​បង្កើន ការ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩ ហើយ​ចំពោះ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នេះដែរ រដ្ឋបាល​ខេត្ត​ក៏បាន​យកចិត្តទុកដាក់​ចំពោះ​ការ​ផ្គត់ផ្គង់​ចំពោះ​ការ​ស្នាក់នៅ​ចំណីអាហារ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​ជូន​ពលករ​ផង​ដែរ​៕
ដោយ ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ១ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Sokha Hotels

ព័ត៌មានពេញនិយម