ព័ត៌មានជាតិ
អង្គភាពក្រោមឱវាទរបស់រដ្ឋបាលខេត្តត្រូវប្រើប្រាស់សម្ភារៈការពារជំងឺកូវីដ១៩ឲ្យចំទិសដៅតាមវិធានសុខាភិបាល
ស្វាយរៀង ៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងនូវការផ្តាំផ្ញើដល់គ្រប់បណ្តាអង្គភាពក្រោមឱវាទរបស់រដ្ឋបាលខេត្តស្វាយរៀងត្រូវប្រើប្រាស់សម្ភារៈការពារជំងឺកូវីដ១៩ឲ្យចំទិសដៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលដោយអនុវត្តន៍គម្លាតបុគ្គល គម្លាតសង្គម ហើយកុំភ្លេច ការពាក់ម៉ាស់ សម្អាតដៃនឹងអាកុល ជាប្រចាំតែម្តង។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលកំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងម៉ាស៊ីនព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា តាមរយៈ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជូនដល់រដ្ឋបាលខេត្តស្វាយរៀង ដែលពិធីបានរៀបចំឡើងនាថ្ងៃម្សិលមិញនៅសាលាខេត្តស្វាយរៀង។

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបន្ថែមថា សម្ភារៈការពារជំងឺកូវីដ១៩ទាំងនេះត្រូវប្រើប្រាស់ឲ្យចំគោលដៅ មានតម្លាភាព និងមានប្រសិទ្ធភាព និងត្រូវពង្រឹងសមត្ថភាពនៃការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា។ ជាពិសេស ត្រូវអនុវត្តឲ្យបាននូវវិធានការណ៍របស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសង្គម ការលាងដៃនឹងសាប៊ូ ឬជែល ដើម្បីបង្ការនូវជំងឺកូវីដ១៩។
នាឱកាសនោះលោកជំទសវកិត្តិសង្គហបណ្ឌិតបានថ្លែងនូវអំណរអរគុណចំពោះស្ថានទូតចិនដែលបានផ្តល់កុំព្យូទ័រ និងម៉ាស៊ីនព្រីនដល់រដ្ឋបាលខេត្តស្វាយរៀងសម្រាប់បំរើការជូនពលរដ្ឋ ឲ្យកាន់តែរហ័សទាន់ចិត្តបន្ថែមទៀត៕
ដោយ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី