ព័ត៌មានជាតិ
ពលរដ្ឋរស់នៅតាមមាត់ស្ទឹងមង្គលបុរី រត់រកទីទួលសុវត្ថិភាព ខណៈទឹកកំពុងហក់ឡើង
ប្រជាពលរដ្ឋមួយចំនួន រស់នៅតាមតំបន់មាត់ស្ទឹងមង្គលបុរីនេះ ចាប់ផ្ដើមស្វែងរកទីទួលសុវត្ថិភាព នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ ខណៈទឹកកំពុងហក់ឡើងរហូតលិចដល់ក្រោមផ្ទះ។

លោក សៃ ឡៅ មេឃុំបត់ត្រង់បានឲ្យដឹងថា បន្ទាប់ពីទឹកជំនន់បានជន់លិច និងប៉ះពាល់ដល់ផ្ទះសំបែងប្រជាពលរដ្ឋ ដែលរស់នៅស្របមាត់ស្ទឹងបត់ត្រង់ ខាងលិចភូមិព្រែកជីក ស្រុកមង្គលបូរី ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពចំនួន ២៥ គ្រួសារ មកដាក់ទីទួលសុវត្ថិភាពក្បែរផ្លូវវៀងក្រុងស្ថិតភូមិព្រែកជីក ឃុំបត់ត្រង់ស្រុកមង្គលបូរី ដោយបានសង់ទីជម្រកជូនពួកគាត់ និងត្រៀមបម្រុងបន្ថែមទៀតបើសិនជាទឹកជំនន់នៅបន្តជន់ឡើងខ្លាំង នឹងត្រូវជម្លៀសជាបណ្តើៗបន្ថែមទៀត។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ក៏បានឲ្យដឹងផងដែលថា គិតត្រឹមថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ នៅស្រុកមង្គលបូរី រងផលប៉ះពាល់ដោយទឹកជំនន់មានចំនួន ១៩ ភូមិ មានចំនួន ១៥៧ គ្រួសារ ប្រជាពលរដ្ឋ ៦៨៨ នាក់ ស្រី ៣៦៥ នាក់ និងស្លាប់ដោយលង់ទឹក ១ នាក់ ជម្លៀសរកទីទួលសុវត្ថិភាពចំនួន ១៣ គ្រួសារ ស្មើ ៤៥ នាក់ ស្រី ២៥ នាក់ និងស្រូវលិចទឹកផ្ទៃដី ២.៥៦៣ ហិតា លិចវត្ត ១ កន្លែង លិចផ្លូវ ២១ ខ្សែ ប្រវែង ១០.៥១៧ ម៉ែត្រ។ ចំពោះស្ថានភាពទឹកនៅស្រុកមង្គលបូរីវិញ នៅតែបន្តហក់ឡើងខ្លាំងដោយទឹកជំនន់ធ្លាក់ពីស្រុកបវេល ខេត្តបាត់ដំបង ហូរផ្នែកខាងក្រោមប៉ះពាល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងមានឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក និងឃុំបត់ត្រង់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព។



ជាមួយការជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពនេះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានកសាងជម្រកត្រៀមបម្រុងបន្ថែមទៀត ដាក់មន្ត្រីសុខាភិបាល សម្រាប់ការពារ និងព្យាបាលជូនប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាអាជ្ញាធរកងកម្លាំងទាំងបី បានត្រៀមរួចជាស្រេចក្នុងការជួយសង្គ្រោះពលរដ្ឋ បើសិនជាទឹកជំនន់នៅបន្តហក់ឡើងខ្លាំង និងជម្លៀសរកទីទួលសុវត្ថិភាពឲ្យបានទាន់ពេល។ សូមបញ្ជក់ថា មួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រុកមង្គលបុរីបានរងគ្រោះខ្លាំងជាបន្តបន្ទាប់ដោយទឹកជំនន់។



អត្ថបទ៖ អពៅ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


