ព័ត៌មានអន្ដរជាតិ
គ្រោះទឹកជំនន់នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក សម្លាប់មនុស្សបន្ថែមទៀត
ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ខណៈកម្រិតទឹកនៅតែបន្តកើនឡើងក្នុងរដ្ឋ Kentucky ភាគអាគ្នេយ៍សហរដ្ឋអាមេរិកនិងផ្នែកផ្សេងទៀតនៃជ្រលង Ohio និងតំបន់កណ្តាលអាត្លង់ទិក ដែលជន់លិចដោយសារឥទ្ធិពលព្យុះរដូវរងាដ៏សាហាវ រីឯតួលេខមនុស្សស្លាប់ក៏កើនដល់១៥នាក់ហើយដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៨ខែកុម្ភៈ។

ភ្លៀងធ្លាក់ច្រើនជាងមួយខែនេះបានជន់លិចរដ្ឋ Kentucky បង្កើតជាគ្រោះទឹកជំនន់ដ៏សាហាវ និងបង្កភាពចលាចល។ លោក Andy Beshear អភិបាលរដ្ឋ Kentucky បានព្រមានថា ដ្បិតភ្លៀងបានឈប់បង្អុលមកហើយមែន ក៏ស្ថានភាពនៅតែធ្ងន់ធ្ងរ ដោយផ្លូវនៅតែត្រូវទឹកជន់លិច។
លោក Beshear បញ្ជាក់ថា មនុស្ស ២៣៧ នាក់ត្រូវបានជម្លៀសដោយឧទ្ធម្ភាគចក្រ និងទូកចេញពីអគារផ្ទះល្វែងចំនួនពីរក្នុងតំបន់ Martin County ខណៈកម្ពស់ទឹកកើនឡើងខ្លាំងកាលពីថ្ងៃចន្ទ។

ចាប់តាំងពីទឹកជំនន់បានចាប់ផ្តើម ក្រុមសង្គ្រោះបន្ទាន់បានធ្វើការជួយសង្គ្រោះជាងមនុស្សជាង ១ ០០០នាក់, ផ្លូវជាង៣៤០ ត្រូវបានបិទ និងស្ពានចំនួន ១០ នៅតំបន់ Pike County ត្រូវបានលិចទាំងស្រុងដោយសារតែទឹកជំនន់។
គួរបញ្ជាក់ថាមហន្តរាយទឹកជំនន់នេះជាគ្រោះទឹកជំនន់ចុងក្រោយបង្អស់វាយប្រហាររដ្ឋKentucky ចាប់តាំងពីឆ្នាំ២០២២មក ដែលកាលនោះសម្លាប់មនុស្សចំនួន ៤៣ នាក់។ យ៉ាងណា កម្រិតទឹកជំនន់បច្ចុប្បន្នមិនឈានដល់កម្រិតដូចទឹកជំនន់ដ៏អាក្រក់កាលពីខែកក្កដា ឆ្នាំ ២០២២ នោះទេ៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ៤ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ