ព័ត៌មានអន្ដរជាតិ
ទឹកជំនន់ឆ្នាំ២០២៤ បណ្តាលឲ្យម៉ាឡេស៊ីខាតបង់ប្រាក់ចំនួន២១១លានដុល្លារ
ប្រទេសម៉ាឡេស៊ីបានកត់ត្រាការខាតបង់ទាក់ទងនឹងទឹកជំនន់សរុបចំនួន ៩៣៣.៤ លានរីងហ្គីត (២១០.៥៨លានដុល្លារ) អាមេរិកក្នុងឆ្នាំ២០២៤កើនឡើងពី១៧០.៨០លានដុល្លារក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី២០ខែមីនានេះ។

នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) បានបង្ហាញទិន្នន័យផ្លូវកាលពីថ្ងៃពុធថា ការខាតបង់ទាក់ទងនឹងទឹកជំនន់គឺស្មើនឹង ០.០៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបបន្ទាប់បន្សំ (GDP) កាលពីឆ្នាំមុន ធៀបនឹង ០.០៤ ភាគរយកាល ពី ២០២៣។
ការខាតបង់ដែលបានរាយការណ៍រួមមានតម្លៃនៃការខូចខាតដល់លំនៅដ្ឋាន យានយន្ត អាជីវកម្ម និងឧស្សាហកម្ម។ ការ ខាតបង់ខ្ពស់បំផុតត្រូវបានកត់ត្រាលើគឺការខាតបង់ផ្នែកជីវភាពរស់នៅ ដោយកើនឡើងដល់៨៤.១៥លានដុល្លាក្នុងឆ្នាំ ២០២៤ ពី៣៨.០៥លានដុល្លារក្នុងឆ្នាំ២០២៣ បន្ទាប់មកទ្រព្យសម្បត្តិសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធចំនួន ៦៨.៦០ លានដុល្លារ ធ្លាក់ចុះពី ៣៨០.៧ លានដុល្លារក្នុងឆ្នាំ ២០២៣។
ទន្ទឹមនឹងនេះ ការខាតបង់របស់វិស័យកសិកម្មបានកើនឡើងដល់៤១.៨៧លានដុល្លារ កើនឡើងពី ២៧.២៧លានដុល្លារក្នុងឆ្នាំ ២០២៣ ។ ចំណែកវិស័យពាណិជ្ជកម្មបានកត់ត្រាការខាតបង់ចំនួន១២.២៣ លានដុល្លារ ដែលកើនឡើងពី ១២.០៣លានដុល្លារក្នុងឆ្នាំ ២០២៣។
ការខូចខាតយានយន្តមានចំនួន៣.៩១លានដុល្លារធ្លាក់ចុះពី៥.០៤លានដុល្លារក្នុងឆ្នាំ ២០២៣។ ចំពោះវិស័យផលិតកម្មបានជួបប្រទះផលប៉ះពាល់តិចបំផុតគឺ០.២៧លានដុល្លារ ធ្លាក់ចុះពី ២.៣៣លានដុល្លារក្នុងឆ្នាំ២០២៣។

នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ប្រទេសម៉ាឡេស៊ីបានជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយសារតែភ្លៀងធ្លាក់ខ្លាំងពីខ្យល់មូសុងឦសាន ដែលប៉ះពាល់ដល់រដ្ឋចំនួន៩ រួមមានរដ្ឋ Kelantan និង Terengganu ។
មនុស្សជិត១៣៩០០០នាក់ត្រូវបានផ្លាស់ទីលំនៅ ដោយមានអ្នកស្លាប់ចំនួន៣នាក់ត្រូវបានរាយការណ៍ ហើយមនុស្ស ៩៤៧៧៨នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន។ ស្ថានភាពក្នុងរដ្ឋ Kelantan មានសភាពធ្ងន់ធ្ងរជាងគេ ដោយមានមនុស្សជាង ៩១០០០នាក់ស្នាក់នៅក្នុងមណ្ឌលសង្គ្រោះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


