ព័ត៌មានជាតិ
ស្ថាប័នរដ្ឋក្នុងខេត្តបាត់ដំបងជាច្រើន បានបំពាក់ម៉ាស៊ីនបន្សុទ្ធទឹកទំនើបចុងក្រោយពីក្រសួងបរិស្ថានដើម្បីកាត់បន្ថយការប្រើប្រាស់ដបជាតិប្លាស្ទីក
បាត់ដំបង ៖ ស្ថាប័នរដ្ឋជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង ត្រូវបានក្រសួងបរិស្ថាននាំយកម៉ាស៊ីនចម្រោះនិងបន្សុទ្ធទឹកស្អាតក្តៅត្រជាក់ទំនើបផលិតតាមបច្ចេកវិទ្យាចុងក្រោយជាច្រើនគ្រឿងទៅបំពាក់ឲ្យប្រើប្រស់ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកដប ដែលមានជាតិប្លាស្ទីកនាំឲ្យប៉ះពាល់ដល់បរិស្ថាន។

លោកកត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះថា ការបំពាក់ម៉ាស៊ីនបន្សុទ្ធទឹកក្តៅត្រជាក់ជូនដល់ស្ថាប័នរដ្ឋនេះ វាស្របតាមគោលការណ៍របស់ក្រសួងបរិសា្ថន ដើម្បីកាត់បន្ថយជាតិប្លាស្ទីក ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានសង្គមតាមរយៈរាជរដ្ឋាភិបាល បានសម្រេចផ្តល់នូវម៉ាស៊ីនចម្រោះបន្សុទ្ធទឹកស្អាតចំនួន៤ឈុត និងបន្តផ្តល់បន្ថែមទៀតក្នុងជាបន្តបន្ទាប់ សម្រាប់ស្ថាប័នរបស់រដ្ឋនៅក្នុងគោលដៅខេត្តបាត់ដំបងសំដៅចូលរួមលើកកម្ពស់សុខមាលភាពសាធារណៈមន្ត្រីរាជការដោយកាត់បន្ថយការប្រើប្រាស់នូវដបទឹកជាតិប្លាស្ទីកនាំឲ្យមានការប៉ះពាល់ដល់វិស័យបរិស្ថានផ្សេងៗ ក្នុងពេលបច្ចុប្បន្ននឹងទៅថ្ងៃអនាគត។

លោកសុង ស៊ឺង ប្រធានការិយាល័យសាធារណការដឹកជញ្ជូនទទួលបន្ទុកការងារអនាម័យបរិស្ថានសាលាក្រុងបាត់ដំបងបានឲ្យដឹងដែរថា ការផ្តល់នូវម៉ាស៊ីននិងឧបករណ៍ចម្រោះទឹកស្អាតនៅតាមស្ថាប័នថ្នាក់ក្រោមជាតិនេះ ជាបរិបទថ្មីមួយក្នុងការចូលរួមក្នុងការលើកកម្ពស់ការថែរក្សាបរិស្ថាននៅក្នុងមូលដ្ឋានដែលវាជាផ្នែកមួយក្នុងការកាត់បន្ថយការប្រើប្រាស់សម្ភារៈដែលពោរពេញទៅដោយសារធាតុប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា។

ស្របជាមួយនឹងការគិតគូរខ្ពស់ចំពោះសុខមាលភាពនិងបរិស្ថានពីសំណាក់រាជរដ្ឋាភិបាលក្នុងការលើកម្ពស់សុខភាពរបស់បុគ្គលិករដ្ឋក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តផង។
ចំណែកម៉ាស៊ីននិងឧបករណ៍ចម្រោះទឹក ដែលផលិតតាមបច្ចេកវិទ្យាចុងក្រោយនេះមានគុណភាពខ្ពស់ក្នុងការកម្ចាត់មេរោគបន្សុទ្ធឲ្យទៅជាទឹកបរិសុទ្ធស្អាតប្រកបដោយគុណភាពនិងអនាម័យកម្រិតខ្ពស់អាចប្រើប្រាស់ជាប្រយោជន៍៣យ៉ាង គឺទឹកក្តៅបានឆ្អិនល្អទឹកត្រជាក់និងទឹកធម្មតាសម្រាប់ផឹកស្របតាមស្តង់ដារអនាម័យសុខាភិបាល។ កន្លងមកម៉ាស៊ីននេះ ក៏បានបំពាក់ដល់ស្ថាប័នអង្គភាពរដ្ឋក្នុងខេត្តបាត់ដំបងចំនួន៤គ្រឿងរួចមកហើយដែរ។ ហើយជំហានបន្ទាប់នេះ ត្រូវបំពាក់បន្តដល់មន្ទីរបរិស្ថានខេត្ត,ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត,សាលាក្រុងបាត់ដំបងនិងអង្គភាពបរិស្ថានអភិរក្សតំបន់រ៉ាមសារព្រែកទាល់បឹងទន្លេសាបក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្រៅពីនេះក្រសួងគ្រោងនឹងបំពាក់បន្ថែមជាច្រើនទៀត ដល់អង្គភាពស្ថាប័នរបស់រដ្ឋក្នុងខេត្តបាត់ដំបងដែលមិនទាន់បានបំពាក់ក្នុងជំហានជាបន្តបន្ទាប់នៅពេលក្រោយទៀតផងដែរ៕
ដោយ ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី