ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់ខេត្តចំនួន២៣ ពលរដ្ឋជាង១១ម៉ឺនគ្រួសារ និងដំណាំកសិកម្មជាង២០ម៉ឺនហិកតា
ជំនន់ទឹកភ្លៀងបានបង្កឱ្យប៉ះពាល់ដល់ខេត្តចំនួន ២៣ មានប្រជាពលរដ្ឋរងគ្រោះជាង១១ម៉ឺនគ្រួសារ និងដំណាំកសិកម្មជាង២០ម៉ឺនហិកតា និងផ្ទះប្រជាពករដ្ឋជាង ៥ ម៉ឺនខ្នងព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។

លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ១២ តុលានេះជំនន់ទឹភភ្លៀងបានបង្កផលប៉ះពាល់ដល់ខេត្តចំនួនចំនួន២៣លើកលែងរាជធានីភ្នំពេញនិងខេត្តស្វាយរៀងស្មើនឹង១០៥ក្រុងស្រុកខណ្ឌនិង៤៣៨ឃុំសង្កាត់ក្នុងនោះមានខេត្តចំនួន៤រងគ្រោះធ្ងន់ធ្ងរជាងគេ រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង។

លោកបានបន្តថាជំនន់ទឹកភ្លៀងនេះបានបណ្តាលឱ្យប៉ះពាល់ដល់ប្រជាជនចំនួន ១១២ ៧៦០ គ្រួសារស្មើនឹង ៥០៧ ៤២០នាក់ក្នុងនោះបានជម្លៀសទៅរកទីទួលសុវត្តិភាពចំនួន ៤ ៥៥៦គ្រួសារស្មើនឹង ២០ ៥០២នាក់ លិចផ្ទះប្រជាជនចំនួន៥១២០០ខ្នងខូចខាតចំនួន២៨៥ខ្នង លិចសាលារៀន ៣៣២សាលា វត្តអារាម១០២វត្ត លិចស្រូវ១៩៣ ៥៦២ហិកតា ខូចខាតជាង៦ម៉ឺនហិកតាលិចដំណាំរួមផ្សំ ៤ ៤៣៩៣ហិកតានិងលិចផ្លូវជាតិផ្លូវខេត្ត ផ្លូវគ្រូសក្រហមប្រវែង៦៩គីឡូម៉ែត្រផ្លូវលំប្រវែង១៤៣៣គីឡូម៉ែត្រ ប៉ះពាល់ទំនប់៤៥គីឡូម៉ែត្រ និងច្រាំងទន្លេប៉ះពាល់២១៤៩ម៉ែត្រ។

លោកបានបញ្ជាក់ថាតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមភ្លៀងនឹងបន្តធ្លាក់ជាបន្តបន្ទាប់ទៀតដែលករណីនឹងនាំឱ្យខេត្តដែលរងគ្រោះខ្លាំងដោយទឹកជំនន់បន្តជនលិចយូរ និងធ្វើឱ្យការខូចខាតដំណាំស្រូវនិងដំណាំរួមផ្សំព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាកាន់តែច្រើនថែមទៀត។
យ៉ាងណាក៏ដោយ មកទល់ពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀងមិនទាន់បង្កភាពធ្ងន់ធ្ងរនៅឡើយទេខណៈប្រជាជន ដែលរងផលប៉ះពាល់ចំនួន២៣ខេត្តត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ដូចជាផ្តល់កន្លែងស្នាក់នៅ ស្បៀងអាហារ និងសម្ភារផ្សេងៗផងដែរ។

ក្នុងនោះអាជ្ញាធរដែនដីបានសហការជាមួយភាគីពាក់ព័ន្ធបានជួយអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនិងនិងទ្រព្យសម្បត្តិផ្សេងៗយ៉ាងសស្រាក់សស្រាំនិងបានទាន់ពេលវេលាអាចកាត់បន្ថយផលប៉ះពាល់បានយ៉ាងច្រើន។
លោកបានបន្ថែមថារាជរដ្ឋាភិបាលបានបញ្ចេញស្បៀងបម្រុងទុកជួយដល់ប្រជាពលរដ្ឋរងង្គ្រោះដោយទឹកជំនន់ដើម្បីឱ្យពួកគាត់យកទៅដោះស្រាយជីវភាពប្រចាំថ្ងៃបន្ទាន់ផងដែរ។
លោកបានឱ្យដឹងទៀថាជាមួយគ្នានេះដែរបច្ចុប្បន្នក្រសួងកសិកម្មនិងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការគ្នាចុះពិនិត្យនិងស្រង់ទិន្នន័យពីផលប៉ះពាល់នៃដំណាំស្រូវយ៉ាងមមាញឹកផងដែរបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាបន្ទាន់រួចមក៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន