Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប បង្ហើប​ប្រាប់ LDP ឲ្យ​ប្រយ័ត្ន​ចំពោះ​ការ​បញ្ចេញមតិ​

បានផុស

នៅ

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្ហើប​ប្រាប់​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ (LDP) ថា ការ​បញ្ចេញមតិ​ត្រូវតែ​គោរព​ទៅតាម​បញ្ញត្តិ និង​កាតព្វកិច្ច ពីព្រោះ​មាន​បញ្ញត្តិ​មួយចំនួន នៅក្នុង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មានចែង​ពី​សកម្មភាព ដែល​នាំ​ទៅ​ដល់​ភាព​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​នៅក្នុង​សង្គមជាតិ​។

ការ​លើក​ឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់ គ​.​ជ​.​ប បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ម្សិលមិញ និង​បាន​បន្ទាប់ពី​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ (LDP) បានចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​មិន​ទទួល​ស្គាល់​ស្គាល់​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០២០ ដែល​រៀបចំ​ធ្វើឡើង ដោ​យគ​.​ជ​.​ប​។

លោក សោម សូ​រី​ដា អះអាង​ថា សកម្មភាព​របស់​គណ​បក្សសម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ (LDP) ខុសប្លែក​ពី​ធម្មតា​តាំងពី​ភ្នាក់ងារ​គណបក្ស ដែល​បានដាក់​នៅ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត តាម​ឃុំ សង្កាត់ តាំងពី​សកម្មភាព​រប​ស់គា​ត់ (LDP) ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ដំណើរការ ដែល​កន្លងមក​មិនដែល​កើតមាន​បញ្ហា​នេះ​ទេ​។ ទាំង​ការ​ថត​យក​ឯកសារ​របស់​អ្នក​ចុះឈ្មោះ​បោះឆ្នោត ការបង្ក​ភាព​អានាធិបតេយ្យ ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​នៅក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត គឺជា​បញ្ហា​ដែល​បង្កឡើង​ដោយ​គណបក្ស​មួយ​នោះ តែ​ទោះជា​យ៉ាងណា គ​.​ជ​.​ប នៅ​តែ​មាន​ការអត់ធ្មត់ សម្របសម្រួល​។

បើ​តាម​លោក សោម សូ​រី​ដា សេចក្តីថ្លែងការណ៍​រប​ស់ LDP បានលើកឡើង​នូវ​អ្វី ដែល​បានដាក់​មក គ​.​ជ​.​ប និង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដូច្នេះ​ការប្ដឹង​របស់គាត់​ដើម្បី​ជំទាស់​ទៅនឹង​ការ​លុបឈ្មោះ​ប្រជាពលរដ្ឋ ដោយ​គ្មាន​ភស្តុតាង គឺជា​ការអនុវត្ត​មួយ ដែល​មិនអាច​ទទួល​យក​បាន ឬ​ជាការ​ស្នើ ជា​ការ​ជំទាស់​មួយ ដែល​មិនអាច​ទទួល​យក​បាន​នោះ​ទេ​។ ពីព្រោះ​អង្គហេតុ​នេះ ប្រាស់​ចាក​អង្គច្បាប់ គឺ​ខុស​ទៅនឹង​មាត្រា​៥១ ដែល​តម្រូវ​ឲ្យ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​បង្ហាញ​លក្ខខណ្ឌ ហើយ​វា​ខុស​ទៅនឹង​មាត្រា​៦៦ ដែល​អ្នកប្តឹង​តវ៉ា​ជំទាស់ ត្រូវ​បង្ហាញ​ឯកសារ ភស្តុតាង​ថា អ្នក​ចុះឈ្មោះ​បោះឆ្នោត​ពិតជា​មិនមាន​ឯកសារ​ភស្តុតាង​ច្បាស់លាស់​នោះទេ​។

លោក សោម សូ​រី​ដា អះអាងថា ចំណុច​មួយ​ដែល​ត្រូវធ្វើ​ការពិចារណា បើទោះបីជា​គណបក្ស​នោះ​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់ បញ្ជី​បោះឆ្នោត​នៅតែមាន​សារៈសំខាន់ៗ​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់ រួម​ទាំង​គណបក្ស​នយោបាយ ដែល​មិន​ទទួលស្គាល់​បញ្ជី​បោះឆ្នោត​នោះ​ផងដែរ ដោយសារតែ​បញ្ជា​នេះ​បាន​រក្សាទុក​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​។ មាត្រា​៤៦​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ឆ្នោត​ត្រូវ​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត និង​ត្រូវមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ហើយ​បើ​អត់​បញ្ជី​បោះឆ្នោត​ទេ មិនមាន​អ្នកបោះឆ្នោត​ទេ​។

ចំណុច​មួយ​ដែល​សំខាន់​ទៀត គឺ​បេក្ខជន​គណបក្សនយោបាយ​ត្រូវតែ​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត ដូច្នេះ​ការទទួលស្គាល់ ឬ​មិន​ទទួលស្គាល់ បើសិនជា​គណបក្ស​រប​ស់​គាត់​ចូលរួម​នៅក្នុង​ការបោះឆ្នោត គាត់​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​បញ្ជី​បោះឆ្នោត​មួយ​។ ដូច្នេះ​ការចេញ​សេចក្តីថ្លែងការណ៍​របស់​គណបក្សនយោបាយ​មួយ គឺជា​សិទ្ធិ​ដែលមាន​កំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ ឬ​នៅក្នុង​ច្បាប់​ស្ដីពី​គណបក្សនយោបាយ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ “​ការបញ្ចេញមតិ​នេះ​ត្រូវគោរព​ទៅតាម​បញ្ញត្តិ និង​កាតព្វកិច្ច ពីព្រោះ​ខ្ញុំ​បាន​មើលឃើញ​បញ្ញត្តិ​មួយចំនួន ដែល​មានចែង​នៅក្នុង​មាត្រា​០៦ នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ អំពី​សកម្មភាព​ទាំងឡាយណា ដែល​មិនគួរ ដែល​នាំទៅដល់​ភាព​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​នៅក្នុង​សង្គមជាតិ​”​។

គួរ​រំលឹក​ថា ថ្មីៗ​នេះ គ​.​ជ​.​ប បានដាក់​ពាក្យ​ប្តឹង​ឈ្មោះ អ៊ី សាំង​ឡេង ដែល​គេ​ស្គាល់​ថា ជា​អនុប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ (LDP) មួយ​ករណី​ហើយ ដោយសារតែ​ឈ្មោះ​នេះ​បាន​ចោទ គ​.​ជ​.​ប ថា​ជា​ចោរ​បំផ្លាញ​ជាតិ​៕
ដោយ ៖ កោះ​កែវ

ចុចអាន ៖ ​គ.ជ.ប ស​រសើរ​បច្ចេកវិទ្យា​​ បោះ​ឆ្នោត​នៅ​ឥណ្ឌា​ ខណៈ​​​ពិភព​លោក​​​​​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​​​

ចុចអាន ៖ គ.ជ.ប អនុញ្ញាតឱ្យអង្គការ​ខុម​ហ្វ្រែល ធ្វើសវនកម្មលើបញ្ជី​បោះ​​ឆ្នោត ឆ្នាំ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម