ព័ត៌មានជាតិ
គ.ជ.ប ថា ខេត្តទាំង៤ រៀបចំការបោះឆ្នោតដោយរលូន និងសេរី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ថា គ.ជ.ប រៀបចំការបោះឆ្នោតជាប្រក្រតី នៅក្នុង ២៥រាជធានី ខេត្តទូទាំងប្រទេស រួមទាំងខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែងផង។

ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន គ.ជ.ប បានរៀបចំការបោះឆ្នោតសកល និងអសកល ជាទៀងទាត់ និងសេរីនៅទូទាំងប្រទេស រួមទាំងខេត្តទាំង៤នៅភូមិភាគឦសានដូចជា ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែងផងដែរ។ ជាមួយគ្នានេះ នៅឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ គ.ជ.ប បានរៀបចំការបោះឆ្នោត ៤លើកដោយជោគជ័យ ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅក្នុង១៦៥២ ឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ទូទាំងប្រទេស ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ក្នុង៨ភូមិភាគ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត នៅក្នុង២៥ មណ្ឌលរាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នៅក្នុង២០៩មណ្ឌល ក្រុង ស្រុក ខណ្ឌ។
បន្ថែមពីនេះ គ.ជ.ប ថា បច្ចុប្បន្ន គ.ជ.ប កំពុងត្រៀមរៀបចំពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញាខាងមុខ នៅគ្រប់ឃុំ សង្កាត់ នៃក្រុង ស្រុក ខណ្ឌនិងរាជធានី ខេត្ត ទាំង២៥។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានអំពាវនាវប្រជាពលរដ្ឋខ្មែរគ្រប់រូប ប្រកាន់ខ្ជាប់ឧត្តមគតិ និងឧត្តមប្រយោជន៍មាតុភូមិជាធំ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិ និងករណីកិច្ចស្របតាមច្បាប់ជាធរមាន និងកុំជឿតាមការញុះញង់ណាដែលប្រាស់ចាកពីការពិត៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទូទាត់ថ្លៃខូចខាតលើទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ


