ព័ត៌មានជាតិ
រដ្ឋាភិបាលចាត់ទុកការលើកកម្ពស់ភាពជាអ្នកដឹកនាំ គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការនារីបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព គឺជាយុទ្ធសាស្ត្រគន្លឹះធំពីរក្នុងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីក្នុងគោលដៅ ដើម្បីឈានទៅលុបបំបាត់គម្លាតយេនឌ័រនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពី «ភាពជាដៃគូលើការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍន៍សហគ្រិនភាពរបស់ស្ត្រី»រវាងក្រសួងកិច្ចការនារីនិងក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅល្ងាចថ្ងៃទី២៦តុលានេះ លោកស្រី គង់ សូរីតា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានមានប្រសាសន៍ថាកិច្ចសហការរវាងក្រសួងនិងក្រុមហ៊ុនកូកូកូឡានេះ គឺជារូបមន្តនិងសក្តានុពលថ្មីមួយទៀត ក្នុងការពង្រីកដៃគូ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍន៍សហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការគាំទ្របរិយាកាសការងារសម្រាប់ស្ត្រីនៅក្នុងវិស័យឯកជន។
លោកស្រីបានបន្តថា «កិច្ចសហប្រតិបត្តិការនេះសបញ្ជាក់ពីការសហការយ៉ាងស្អិតរមួតរវាងវិស័យសាធារណៈ ជាមួយនិងវិស័យឯកជន រួមចំណែកផ្តល់ការលើកកម្ពស់ភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី រួមបញ្ចូលទាំងបណ្តុះស្មារតីជាសហគ្រិនភាព និងភាពជាអ្នកដឹកនាំ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកស្រី ឡាវ ស្រីដែត នាយិកាផ្នែកពាណិជ្ជកម្មប្រចាំប្រទេស មានប្រសាសន៍ថា «ការចុះអនុស្សរណៈនាថ្ងៃនេះ មិនមែនជាចាប់ផ្តើមកិច្ចសហការលើកដំបូងរវាងក្រសួងកិច្ចការនារី និងក្រុមហ៊ុនកូកា-កូឡានោះទេ តែថ្ងៃនេះគឺសក្ខីភាពនៃការរិតចំណងកិច្ចសហប្រតិបត្តិការរបស់ពួកយើង និងជាការបញ្ជាក់អំពីការប្តេជ្ញារបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលលើការបង្កើនភាពអង់អាចដល់ស្ត្រី»។

នៅក្នុងពិធីចុះហត្ថលេខានោះភាគីបានប្រកាសពីឆន្ទៈយ៉ាងច្បាស់ ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងជំរុញឱ្យស្ត្រីប្រើប្រាស់សក្តានុពលរបស់ខ្លួនឲ្យអស់លទ្ធភាព ក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ច-សង្គមជាតិប្រកបដោយបរិយាប័ន្ន។
គួរបញ្ជាក់ថា តាមរយៈខ្លឹមសារនៃអនុស្សារណៈនេះ គូភាគីនឹងធ្វើកិច្ចសហប្រតិបត្តិការលើការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដែលជាថ្នាក់ដឹកនាំ និងបង្កើនចំនួនបុគ្គលិកជាស្ត្រីក្នុងក្រុមហ៊ុនកូកា-កូឡា ដើម្បីឈានទៅសម្រេចគោលដៅ ៥០-៥០% នៅឆ្នាំត្រឹម២០២៥។អភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រី ជាពិសេសអ្នកតំណាងចែកចាយផលិតផល។
រៀបចំផែនការរួម ដើម្បីផ្តល់វគ្គបណ្តុះបណ្តាល និងការគាំទ្រនានាដល់ស្ត្រី ជាម្ចាស់អាជីវកម្មខ្នាតតូច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនិងអនុវត្តគម្រោងគាំទ្រដល់អាជីវករខ្នាតតូច ជាពិសេសអ្នកលក់ដូរតាមដងផ្លូវក្នុងការបង្កើនគុណភាពចំណីអាហារ អនាម័យ និងអភិវឌ្ឍអាជីវកម្ម៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?