អតីត​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​១០នាក់​សុំចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អតីត​ថ្នាក់​ដឹក​នាំ​មូល​ដ្ឋាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​១០នាក់​សុំចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

Published

on

ភ្នំពេញ ៖ អតីត​ថ្នាក់​ដឹក​នាំ​មូលដ្ឋាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១០នាក់​ បាន​សុំ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ។
ការ​សុំ​ចូល​រួម​ជីវភាព​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ផង​ដែរ បន្ទាប់​ពី អស់ជំនឿ​ទៅលើ​ការ​ស្តារ​នយោបាយ​គណបក្ស​របស់​ខ្លួន​ឡើងវិញ​។

អតីត​ថ្នាក់ដឹកនាំ​មូលដ្ឋាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​មាន​៖
១៖ លោក ស៊ុន វិបុល – សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​គណបក្ស​រាជធានី និង​ជា​អនុប្រធាន​ចលនា​យុវជន​រាជធានី ,
២៖ លោក សាន ណា​រឹទ្ធិ ជា​សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ពោធិ៍​សែន​ជ័យ​និង​ជា​អនុប្រធាន​ចលនា​យុវជន​ខណ្ឌ​,
៣៖ លោក ហិ​ក និល ប្រធាន​គណបក្ស​សង្កាត់​និង​ជា​ចៅ​រង​ទី​២ សង្កាត់​បឹង​កេងកង 2 ,
៤៖ ២​នាក់​ទៀត ជា​អ្នកទ្រទ្រង់​ហិរញ្ញវត្ថុ​ខេត្តស្ទឹងត្រែង​
៥៖ និង ៥​នាក់​ទៀត​ជា​សកម្មជន​នៅ​រាជធានី​ភ្នំពេញ​។

គួរ​រំលឹក​ថា ចាប់តាំងពី​តុលាការ​កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមប្រាម​មេដឹកនាំ​គណបក្ស​នេះ​ចំនួន​១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ មាន​សមាជិក​អតីត​គណបក្ស​នេះ​ជាច្រើន បាន​រត់​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្រៅពីនោះ ក៏​មាន​អតីត​ថ្នាក់ដឹកនាំ​មួយចំនួន បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​បង្កើត​គណបក្ស​ថ្មី​ផង​ដែរ​៕
កែសម្រួល​ដោយ ៖ នាគព័ន្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services