ព័ត៌មានជាតិ
នគរបាលខេត្តសៀមរាបប្រគល់គ្រាប់រំសេវប្រមាណ១២៤គ្រាប់ និងគ្រាប់ប្រភេទតូចៗ៧០គីឡូទៅCMAC
សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៧ខែតុលានេះថា កម្លាំងការិយាល័យអាវុធគ្រឿងផ្ទុះនិងជាតិពុលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានសហការជាមួយកងឯកភាពកម្ចាត់មីនទី៤ប្រចាំខេត្តសៀមរាបចុះត្រួតពិនិត្យគ្រាប់ខូចគុណភាពក្នុងឃ្លាំងស្នងការដ្ឋានខេត្ត ហើយពិនិត្យឃើញគ្រាប់រំសេវមួយចំនួនខូចគុណភាព,១.គ្រាប់DK82mmចំនួន៧០គ្រាប់ ២.គ្រាប់DK75mmចំនួន៥៤គ្រាប់និងគ្រាប់ប្រភេទតូចៗចំនួន៧០Kg។
ក្រោយការត្រួតពិនិត្យ លោកស្នងការនគរបាលខេត្តបានប្រគល់គ្រាប់រំសេវខូចគុណភាពទាំងនោះជូនអង្គភាពកម្ចាត់មីនកម្ពុជា CMAC យកទៅកម្ទេចចោលដោយសុវត្ថិភាព។ ការប្រគល់គ្រាប់គ្រាប់រំសេវខូចគុណភាពទាំងនោះធ្វើឡើងនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២០នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕
ដោយ ៖ កុសល
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ