Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ផ្វាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណ រដ្ឋសង្គមនិយមវៀតណាម

បានផុស

នៅ

នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ផ្វាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈពេលដែលឯកឧត្តម កំពុងស្នាក់នៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងជំនួបនេះ ឯកឧត្តម ផ្វាម មិញជិញ បានអបអរសាទរចំពោះជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានបង្កលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមរយៈការជួបប្រជុំដោយផ្ទាល់។ ទន្ទឹមនឹងនេះ ឯកឧត្តម នាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរចំពោះលទ្ធផលវិជ្ជមានជាច្រើននៃទំនាក់ទំនងទ្វេភាគី កម្ពុជា-វៀតណាម ជាពិសេសក្នុងកម្រិតកងទ័ពជើងគោក បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទៅកាន់ប្រទេសវៀតណាម កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។ ជាមួយគ្នាផងដែរ ឯកឧត្តម ក៏បានធ្វើការអបអរសាទរដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានប្រព្រឹត្តទៅនៅក្នុងខែឧសភា កន្លងមក តាមលក្ខណៈប្រជាធិបតេយ្យ និងប្រកបដោយបរិយាកាសសុខសន្តិភាព។ លើសពីនេះ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានសម្តែងនូវការគាំទ្រចំពោះបេក្ខភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ភាគីមិត្តវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៣ និងពិធីបិទការប្រកួតបាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ានលើកទី៣០ នៅរដ្ឋធានីហាណូយ ដែលទើបបញ្ចប់ទៅដោយជោគជ័យថ្មីៗនេះ។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ ក៏បានអបអរសាទរចំពោះជោគជ័យរបស់ប្រទេសវៀតណាមក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ ដែលបានបង្កលក្ខណៈក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍កងទ័ពជើងគោកអាស៊ានទាំងអស់ខាងលើនេះ។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានធ្វើការអបអរសាទរចំពោះលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចជាផ្លូវការលើកទី១ របស់ ឯកឧត្តម នាយករដ្ឋមន្ត្រី នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសការចុះអនុស្សារណៈនៃការយោគយល់ចំនួន ១១ ដែលជាកត្តាជំរុញឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អនិងការគាំទ្ររបស់រដ្ឋាភិបាល បក្ស និងប្រជាជនវៀតណាម ដល់ដំណើរការកសាង និងអភិវឌ្ឍនលើគ្រប់វិស័យរបស់កម្ពុជា ក្នុងរយៈកាលកន្លងមក។

ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានឯកភាពផងដែរអំពីចំណងមិត្តភាពជាលក្ខណៈប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ហើយដែលត្រូវពង្រឹង និងពង្រីកឱ្យបានរឹងមាំថែមទៀតលើគ្រប់វិស័យ ជាពិសេសរវាងប្រជាជន និងប្រជាជន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ, ពាណិជ្ជកម្ម ជាដើម ។ល។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម