Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំកំពូលអាស៊ាន ៤ថ្ងៃ ៖ ឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន ៧០ ត្រូវអនុម័ត និងកត់សម្គាល់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានប្រកាសឲ្យដឹងថា ឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន ៧០ ត្រូវអនុម័ត និងកត់សម្គាល់ ក្នុងរយៈពេល ៤ថ្ងៃ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសឲ្យដឹងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ានជូនឥណ្ឌូណេស៊ី នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។

នៅក្នុងពិធីបិទនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល ៤ ថ្ងៃនេះ អាស៊ានសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងប្រកបដោយ ផ្លែផ្កាលើកិច្ចការបន្តទៅមុខ ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃរបស់អាស៊ាន ក្នុងកិច្ចទំនាក់- ទំនងជាមួយដៃគូខាងក្រៅ ជាពិសេសនៅពេលដែលសកលលោក កំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញ ក្នុងតំបន់ និងជាអន្តរជាតិ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «យើងបានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន ៧០ ដែលគ្របដណ្តប់ទៅលើសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនារបស់យើង»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ដើម្បីបន្ត និងពង្រឹងទំនាក់ទំនងជាមួយដៃគូ អាស៊ានបានយល់ព្រមបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១នេះ។

ដូចគ្នានេះដែរ ប្រទេស ៦ ទៀត រួមមាន៖ ដាណឺម៉ាក ក្រិច ហូឡង់ អូម៉ាន កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះហត្ថ លេខាចូលជាសមាជិកក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ នាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែសីហា ដែលធ្វើឲ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះ បានកើនឡើងដល់ ៥០ ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

ចំពោះ​មុខ​សម្តេច​តេជោ ហ៊ុន សែន ទូតកូរ៉េអះអាងជាថ្មី ស្ពាន​ឆ្លង​ទន្លេ​ទៅ​អរិយក្សត្រ​ ​នឹង​បើក​ការដ្ឋាន​​​នៅ​ឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

ប្រមុខដឹកនាំអាមេរិក សុំទោសលោក ហ្សេលេនស្គី ដែលផ្តល់ជំនួយ យឺតយ៉ាវ 

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

ពេញវ័យ១៨ឆ្នាំ កូនប្រុសលោក Trump ក្លាយជាចំណាប់អារម្មណ៍ពិភពលោក ដោយសារកម្ពស់ ២ ម៉ែត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង

ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា លើកឡើងថា កម្មវិធី«ដើរកម្សាន្តនៅយូណាន​ ទៅទស្សនានៅអង្គរ» ចូលរួមផ្សព្វផ្សាយវប្បធ៌ម ទេសចរ និងវិនិយោគចិន-កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម