Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលហុងគ្រី ​ផ្ដល់​អាហារូបករណ៍​ ៣០​កន្លែង ដល់​និស្សិត​កម្ពុជា ឆ្នាំ​សិក្សា២០២៣-២០២៤

បានផុស

នៅ

រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន ៣០កន្លែង ដល់​សិស្ស​និស្សិត​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម សាកលវិទ្យាល័យ​នានា ក្រោម​កម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme សម្រាប់​ឆ្នាំ​សិក្សា​២០២៣-២០២៤ ចាប់​ពី ខែ​កញ្ញា ឆ្នាំ២០២៣ នេះ​ត​ទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ អប់​រំ​ យុវជន និង​កីឡា​បាន​ឱ្យ​ដឹង​ថា ចំពោះ​អាហារូបករណ៍​ដែល​ប្រទេស​ហុងគ្រី​ នឹង​ផ្ដល់​មក​ដល់​និស្សិត​កម្ពុជា ដោយ​ហុងគ្រី​នឹង​ចេញ​រ៉ាប់រង​ទៅ​លើ​ថ្លៃ​សិក្សា ផ្ដល់​ប្រាក់​អាហារូបករណ៍​ប្រចាំ​ខែ​សម្រាប់​ផ្គត់ផ្គង់​ការ​រស់​នៅ ផ្ដល់​កន្លែង​ស្នាក់​នៅ រ៉ាប់រង​សេវា​សុខភាព និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ ហើយ​សំបុត្រ​យន្តហោះ​ពេល​ចេញ​ទៅ​សិក្សា​(តែ​ម្ដង​គត់) ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ប្រភេទ​អាហារូបករណ៍​ដែល​ខាង​ហុងគ្រី​ នឹង​ផ្ដល់​ឱ្យ​រួម​មាន៖

១.ប្រភេទ នៃ​អាហារូបករណ៍

  •  Agricultural Science (វិទ្យាសាស្ត្រ​កសិកម្ម)
  • Arts and Humanity(សិល្បៈ និង​មនុស្សធម៌)
  • Social Science( វិទ្យាសាស្ត្រ​សង្គម)
  • Computer Science and Information Technology(វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​បច្ចេកវិទ្យា​ព័ត៌មាន)
  • Legal Science(​វិទ្យាសាស្ត្រ​ច្បាប់)
  • Economic Science(វិទ្យាសាស្ត្រ​សេដ្ឋកិច្ច)
  • Engineering Science( វិទ្យាសាស្ត្រ​វិស្វកម្ម)
  • Medical and Health Science(​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ និង​សុខភាព)
  • Sport Science(វិទ្យាសាស្ត្រ​កីឡា)
  • Natural Science(វិទ្យាសាស្ត្រ​ធម្មជាតិ)
  • Arts(​សិល្បៈ)
  • Art Education(​ការ​អប់រំ​សិល្បៈ)
  • Political Science and Public Governance( វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាល​កិច្ច​សាធារណៈ)

 .អាហារូបករណ៍​ចំនួន ០៧​កន្លែង សម្រាប់​ការ​សិក្សា​ពេញ​មួយ​ចប់​ដល់​កម្រិត​ម៉ាស្ទ័រ ( one tier-

Master’s “OTM”)

សិក្សា​លើ​មុខ​ជំនាញ៖

  • ​ Agricultural Science​ (វិទ្យាសាស្ត្រ កសិកម្ម)
  • Engineering Science ( វិទ្យាសាស្ត្រវិស្វកម្ម)
  • Medical and Health Science (​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ និង​សុខភាព)
  • Teacher Training and Arts (​ការ​បណ្ដុះបណ្ដាល​គ្រូ​ និង​សិល្បៈ)

. ថ្នាក់ឧត្តមសិក្សា (BA/BSc) ចំនួន ១២កន្លែង

សិក្សា​លើ​មុខ​ជំនាញ​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖

  • Agricultural Science(វិទ្យាសាស្ត្រកសិកម្ម)
  • Arts and Humanities(សិល្បៈ និងមនុស្សសាស្ត្រ)
  • Social Science( វិទ្យា​សា​ស្រ្ត​សង្គម)
  • Computer Science and Information Technology(វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​បច្ចេកវិទ្យា​ព័ត៌មាន​)
  • Legal Science( វិទ្យាសាស្ត្រ​ច្បាប់)
  • Economic Science(វិទ្យាសាស្ត្រ​សេដ្ឋកិច្ច)
  • Engineering Science( វិទ្យាសាស្ត្រវិស្វកម្ម)
  • Health Science(វិទ្យាសាស្ត្រ​សុខាភិបាល)
  • Political Science and Public Governance(វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាល​កិច្ច​សាធារណៈ)
  • Sport Science(វិទ្យាសាស្ត្រ​កីឡា)
  • Natural Science(វិទ្យា​សា​ស្រ្ត​ធម្មជាតិ)
  • Arts and Art Education(សិល្បៈ និង​ការ​អប់រំ​សិល្បៈ)

 .ការ​ចុះ​ឈ្មោះ​ចូល​ជា​បេក្ខជន

បេក្ខជន​ដែល​មាន​បំណង​ចូល​រួម​ក្នុង​កម្មវិធី​អាហារូបករណ៍​ខាង​លើ ត្រូវ​តែ​ដាក់​ពាក្យ​តាម​ប្រព័ន្ធ Online ឱ្យ​បាន​មុន​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០២៣។ ទន្ទឹម​នឹង​នេះ បេក្ខជន​ក៏​តម្រូវ​ឲ្យ​មក​ចុះ​ឈ្មោះ​នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្ម សិក្សា នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ អគារ​លេខ​៨០ មហា​វិថី​ព្រះនរោត្ដម (ស្ថិត​ក្នុង​ទី​ស្ដីការ ក្រសួង​អប់រំ យុវជន និង​កីឡា) ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ រហូត​ដល់ ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ២០២៣ វេលា​ម៉ោង ១៦:០០នាទី។

ជា​មួយ​គ្នា​នោះ ​ក្រសួង​អប់​រំ ក៏​នឹង​រៀប​ចំ​ធ្វើ​ការ​ប្រឡង​ក្នុង​ចំណោម​បេក្ខជន​ទាំង​អស់​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​លើ​វិញ្ញាសា​មួយ​ចំនួន​ដូច​ជា

  • វិញ្ញាសា​ភាសា​អង់គ្លេស និង​វប្បធម៌​ទូទៅ សម្រាប់​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា ” PhD/DLA, MA/MSc & OTM”)
  • វិញ្ញាសា​ភាសា​អង់គ្លេស និង​គណិតវិទ្យា សម្រាប់​ថ្នាក់​ឧត្ដម​សិក្សា “BA/BSc”) ដើម្បី​ជ្រើសរើស និង​បញ្ជូន ឈ្មោះ​បេក្ខជន​តាម​ចំនួន​កំណត់ ​ជាក់​ស្ដែង​របស់​ភាគី​មិត្ត​ហុងគ្រី។ ដោយ​ឡែក​ចំពោះ​ពេល​វេលា និង​ទី​កន្លែង​ជាក់លាក់ នៃ​ការ​ប្រឡង ក្រសួង​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ៕

ដោយ៖​ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម