ព័ត៌មានជាតិ
និស្សិតកម្ពុជា ៤ រូបទៀត ទទួលបានអាហារូបករណ៍ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិត នៅប្រទេសជប៉ុន រយៈពេល ៦ ឆ្នាំ
និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ចំនួន ៤ រូបទៀត ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិត រយៈពេល ៦ ឆ្នាំ ចាប់ពីឆ្នាំ ២០២៥ នៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន។ និស្សិតទាំង ៤ រូបនោះរួមមាន និស្សិត សន ណាន់នីតា , និស្សិត សេក វីរៈបុត្រ, និស្សិត ប៉ុន វីរៈបុត្រ និង និស្សិត ម៉ាន់ ណាណា។

នៅក្នុងជំនួបសម្តែងការគួរសម និងទទួលមតិផ្ដាំផ្ញើពីថ្នាក់ដឹកនាំ នៃស.វ.ស កាលពីព្រឹកថ្ងៃទី ១៩ កុម្ភៈ មុនចេញទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិត រយៈពេល ៦ ឆ្នាំ ប្រទេសជប៉ុន លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសកលវិទ្យាធិការ នៃ ស.វ.ស បានមានប្រសាសន៍ថា និស្សិតទាំង ៤ រូបនេះ ស្ថិតក្នុងចំណោមបេក្ខជនផ្សេងៗ ទៀត ដែលបានដាក់ពាក្យ និងបានឆ្លងកាត់ក្នុងដំណាក់កាលជ្រើសរើសយ៉ាងហ្មត់ចត់ និង តម្លាភាព ដែលវិនិច្ឆ័យដោយគណៈកម្មការជ្រើសរើសរបស់ ស.វ.ស និងដោយភាគីរបស់សាកលវិទ្យាល័យ IUHW ប្រទេសជប៉ុន។ ជាសរុប គិតពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន និស្សិត នៃស.វ.ស ដែលបានទទួលអាហារូបករណ៍កំពុងសិក្សា និងត្រៀមចេញទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅ សាកលវិទ្យាល័យ IUHWប្រទេសជប៉ុន មានចំនួន ២១ រូប។

គួររំឭកថា តាមរយៈអនុស្សរណៈយោគយល់គ្នារវាង ស.វ.ស និង International University of Health and Welfare (IUHW) ប្រទេសជប៉ុន ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៦ បានផ្តល់ជាកាលានុវត្តភាពដល់និស្សិត នៃស.វ.ស មានឱកាសចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ទស្សនកិច្ចសិក្សា និងទទួលអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ IUHW ប្រទេសជប៉ុន៕
អត្ថបទ ៖ សំអឿន


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


