Connect with us

ព័ត៌មានជាតិ

អនុប្រធានសភាហុងគ្រី៖ ហុងគ្រីផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែង តែនិស្សិតកម្ពុជាមិនសូវដាក់ពាក្យយក

បានផុស

នៅ

អនុប្រធានទី១ រដ្ឋសភាហុងគ្រី លោកស្រី Marta Martrai ក៏បានលើកឡើងថា ក្នុង១ឆ្នាំ ហុងគ្រីបានផ្ដល់អាហារូបករណ៍ប្រមាណ៣០កន្លែងឱ្យទៅសិក្សានៅទីប្រទេសហុងគ្រី ប៉ុន្តែនិស្សិតកម្ពុជាហាក់មិនបានដាក់ពាក្យយកអាហារូបករណ៍នេះឱ្យគ្រប់ចំនួនឡើយ។ ជុំវិញបញ្ហានេះ លោកស្រី បានអំពាវនាវឱ្យនិស្សិតកម្ពុជា ដាក់ពាក្យអាហារូបករណ៍នេះ។ លោកស្រីអនុប្រធានរដ្ឋសភាហុងគ្រី ថ្លែងបែបនេះ ហើយត្រូវបានស្រង់សម្ដីផ្សព្វផ្សាយក្នុងសេចក្ដីប្រកាសព័ត៌មានក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 សេចក្ដីប្រកាសព័ត៌មានសរសេរដូច្នេះ៖ «លោកជំទាវ(Marta Martrai)ក៏បានរំលេចផងដែរថា ហុងគ្រីបានផ្តល់អាហារូបករណ៍ប្រចាំឆ្នាំប្រមាណ៣០កន្លែង ប៉ុន្តែពុំបានប្រើប្រាស់ឱ្យបានអស់សក្តានុពលនោះទេ។ នៅក្នុងន័យនេះ លោកស្រី លើកទឹកចិត្តជំរុញឱ្យនិស្សិតកម្ពុជាចូលរួមដាក់ពាក្យយកអាហារូបករណ៍នេះ ដើម្បីជាផ្នែកមួយនៃស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជននិងប្រជាជន »។  

ជាការឆ្លើយតប សម្តេចតេជោ  បានថ្លែងថា ភាគីទាំងពីរក៏ត្រូវបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ផងដែរ ដូចជា វិស័យវប្បធម៌ និងជាពិសេស អប់រំ។ នៅក្នុងបរិបទនេះ សម្តេចបានអំពាវនាវឱ្យភាគីហុងគ្រី បន្ត ជួយគាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ តាំងពីពេលសម្តេច ជាប្រមុខរាជរដ្ឋាភិបាល។

គួរឱ្យដឹងថា កម្ពុជា និងហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅថ្ងៃទី២០ ខែ​ក​ញ្ញា​ ឆ្នាំ១៩​៥​៦​ តែទំនាក់ទំនងនេះ ត្រូវកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម នា​ឆ្នាំ១៩៧៥។ នៅ​ឆ្នាំ​១៩៧៩ ភាគីទាំងពីរបានភ្ជាប់​ទំ​នាក់​ទំ​នងការ​ទូ​​ត​​ជាថ្មីឡើងវិញ។ ក្នុងរយៈពេលនោះ គឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេ​ស​ហុងគ្រី​បា​ន​ផ្តល់​ការឧបត្ថម្ភគាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ប្រតិបត្តិការ​រប​ស់ ​UNTAC ក្នុ​ង​​ប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជា​ និងជំនួយផ្សេងៗទៀត។ ក្នុងពេលដែលអឺរ៉ុបព្រមាន ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា ហុងគ្រីបានចេញមុខជំទាស់ និងការពារកម្ពុជា ។ ជាពិសេសក្នុងពេលកម្ពុជា និងពិភពលោករងគ្រោះព្រោះវិបត្តិកូវីដ១៩​ ហុងគ្រី ក៏បានជួយផ្ដល់វ៉ាក់សាំងកូវីដមកដល់កម្ពុជា។ នៅឆ្នាំ២០២៦ខាងមុខ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងឈាន ចូលដល់ខួប៧០ឆ្នាំ។

តាមរយៈជំនួបជាមួយអនុប្រធានទី១រដ្ឋសភា ហុងគ្រី នៅវិមានព្រឹទ្ធសភា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងថា កម្ពុជាមិនដែលបំភ្លេចនូវការគាំទ្រនិងជំនួយឧបត្ថម្ភនានា ដែលហុងគ្រី បានផ្តល់ដល់កម្ពុជា នៅក្នុងដំណើរស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងដំណាក់កាលទាំងនោះឡើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្រ្តីបរិស្ថានព្រមានបិទរោងចក្រកែច្នៃដំណាប់ស្វាយនៅប៉ៃលិន បើមិនឈប់បង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈ

សេដ្ឋកិច្ច៨ នាទីutes មុន

កម្ពុជា-ចិនដាក់ឱ្យប្រើប្រាស់ផ្លូវដឹកជញ្ជូនថ្មី កាត់បន្ថយការចំណាយ និងពន្លឿនពេលវេលា ៥០%

ទឹកដោះគោស្រស់
សន្តិសុខសង្គម១២ នាទីutes មុន

មន្ត្រីជំនាញអធិការកិច្ចម្ហូបអាហារ ដុតបំផ្លាញទឹកដោះគោស្រស់ជាង៩តោន

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ថៃ គ្រោង​កាត់បន្ថយ​ការ​ស្នាក់នៅ​ដោយ​គ្មាន​ទិដ្ឋាការ​មក​សល់​ត្រឹម ៣០​ថ្ងៃ​វិញ

នយោបាយ១៨ នាទីutes មុន

មេដឹកនាំគណបក្សកាន់អំណាច និងសម្ព័ន្ធគណបក្ស២៧នឹងជួបពិសាអាហារសាមគ្គីនៅសប្ដាហ៍ក្រោយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ចំណាប់ខ្មាំង​អ៊ីស្រាអែល៖ ហាម៉ាសបន្ត​​ជីក​រូង​ក្រោម​ដីមិន​លោះ​សូម្បីតែ​មួយ​ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម