Connect with us

ព័ត៌មានជាតិ

សាខា​កាកបាទក្រហមខេត្តកណ្តាល ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​ក្មេង៤​នាក់​ដែល​ស្លាប់ដោយ​លង់ទឹក​ស្រះ​

បានផុស

នៅ

​កណ្តាល​ ៖ លោក ទៀង សុគន្ធ នាយក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល និង​សហការី នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បាន​នាំយក​បច្ច័យ និង​អំណោយ​មនុស្សធម៌​មួយចំនួន ទៅ​ចូលរួម​រំលែក​ទុក្ខ ដល់​ក្រុមគ្រួសារ​សព​ក្មេង​៤​នាក់​ដែល​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ​លង់ទឹក​ស្រះ​ស្លាប់ នៅ​ភូមិ​ព្រែក​សំរោង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បរិយាកាស​ដ៏​ក្រៀមក្រំ​នេះ លោក ទៀង សុគន្ធ ព្រមទាំង​ក្រុមការងារ បាន​ចូលរួម​រំលែក​ទុក្ខ ដល់​ក្រុម​គ្រួសារ​នៃ​សព ដោយ​ថ្លែង​នូវ​ការសោកស្ដាយ ចំពោះ​មរណភាព​នេះ គឺជា​ការបាត់បង់ បុត្រា បុត្រី​ជាទី​ស្រឡាញ់។

ក្នុង​ឱកាស​នោះ​ដែរ លោក ទៀង សុគន្ធ និង​ក្រុមការងារ​នៃ​សាខា​កាកបាតក្រហមកម្ពុជា​ទាំងអស់ បាន​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​ក្មេង​ទាំង​៤​នាក់​នេះ សូម​ឲ្យ​បាន​ស្ថិតនៅ​ក្នុងឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​ជា​ការ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល បានប្រគល់​ជូន​ដល់​គ្រួសារ​សព​នូវ​អំណោយ​មនុស្ស​មនុស្ស​ធ​ម៌​រួមមាន​ក្នុង​មួយ​សព​ទទួល​បាន ថវិកា ៥០​ម៉ឺន​រៀល អង្គ​១​បាវ ស្មើ​និង​៥០kg ត្រីខ​៥​យួរ ទឹកស៊ីអ៊ីវ​២ យួរ ទឹក​សុទ្ធ ២​កេស មី​ជាតិ ២​កេស ទឹក​អាកុល ២​ដប និង​ម៉ាស ២​ប្រអប់ និង​អំណោយ​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ថវិកា ៤០​ម៉ឺន​រៀល​ក្នុង​មួយ​សព គណៈកម្មការ​ផ្សារ​ថ្នល់ទទឹង ឧបត្ថម្ភ​ថវិកា ១,៧៥០,០០០៛ ក្នុង​មួយ​សព រោច​ចក្រ WTH ឧបត្ថម្ភ​  ២០​ម៉ឺន​ក្នុង​មួយ​សព និង​លោក​អភិបាលស្រុក​អង្គស្នួល​បាន​ឧបត្ថម្ភ មឈូស​០៤​សម្រាប់​សព​ក្មេង​ទាំង​៤​ផងដែរ។

គួរ​រំលឹក​ផងដែរ​ថា ករណី​លង់ទឹក​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រ​ម៉ាន​១១និង០០​នាទី​ថ្ងៃ បណ្តាលអោយ​ស្លាប់​ក្មេង ០៤​នាក់ ត្រូវជា​បងប្អូន​និង​គ្នា៕

ដោយ ៖ ឆៃ យ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម