Connect with us

ព័ត៌មានជាតិ

លោក​ឡុង ឌី​ម៉​ង់ លើកឡើង​អំពី​សក្តានុពល ខេត្ត​ព្រះសីហនុ ក្នុង​វេទិកា​អភិបាលក្រុង​អាស៊ាន AMF និង​កិច្ចប្រជុំ​អភិបាល​រាជធានី រដ្ឋធានី​អាស៊ាន MGMAC ឆ្នាំ​២០២២

បានផុស

នៅ

ភ្នំពេញ​ ៖ ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព នៅ​កម្រិត​មូលដ្ឋាន ជា​ប្រធានបទ​សំខាន់ ក្នុង​កិច្ចពិភាក្សា​នៃ វេទិកា​អភិបាលក្រុង​អាស៊ាន AMF និង​កិច្ចប្រជុំ​អភិបាល​រាជធានី រដ្ឋធានី​អាស៊ាន MGMAC ឆ្នាំ​២០២២ ដើម្បី​ស្វែងយល់​ពី កិច្ច​សហប្រតិបត្តិការ និង​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ដែល​បន្ស៊ី​គ្នា រវាង​ផែន​ការអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព ក្នុង​ទីក្រុង នៅ​កម្រិត​នី​មួយៗ និង​កម្រិត​តំបន់ ក៏ដូចជា នៅ​រដ្ឋបាល​មូលដ្ឋាន​អាស៊ាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សា​នេះ បាន​ធ្វើ​ឡើង​នៅ​រសៀល ថ្ងៃទី​២ ខែធ្នូ ដែល​ដឹកនាំ​ដោយ​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ និង​លោកស្រី Madelaine Alfelor Gazman អ​តី​ត​អភិបាលខេត្ត​អ៊ី​រី​ហ្គា នៃ​ប្រទេស​ហ្វីលីពីន និង​ជា​ទូត​ឆន្ទៈ​នៃ​សមាគម UCLG ASPAC ។ ជា​កិច្ច​ចាប់ផ្តើម​នៃ​កិច្ចពិភាក្សា​នេះ លោក​ឡុង ឌី​ម៉​ង់ បានលើកឡើង​អំពី​សក្តានុពល ដែល​ខេត្ត​ព្រះសីហនុ មាន​ស្រាប់ ហើយ​ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ដែល​មាន ការយកចិត្តទុកដាក់​ច្រើន ដូច​បណ្តា​រាជធានី ខេត្ត​ដទៃទៀត ពី​សំណាក់​រាជរដ្ឋាភិបាល កម្ពុជា​។

លោក​បាន​បន្ត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ពង្រីក​មុខមាត់​ខ្លួនឯង ឲ្យ​កាន់តែ​ទំនើប កាន់តែ​ឆ្លាត​វៃ តាមរយៈ​ការ​ដាក់ចេញ​នូវ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ថ្នាក់ក្រោម​ជាតិ ឥតឈប់ឈរ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ផ្តល់ឱកាស​លើ​វិនិយោគិន​បរទេស មក​បណ្តាក់​ទុន ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​សកល​កូ​វីដ​១៩ ដែល​បាន​ពន្យារពេល នៃ​វឌ្ឍនភាព​របស់​ខ្លួន ដើម្បី​សម្រេច SDGs ឬ គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​។

លោក​បាន​ឱ្យ​ដឹង​ថា កិច្ចពិភាក្សា មានការ​ផ្លាស់​ប្តូរ បទពិសោធន៍​គ្នា ទៅវិញទៅមក លើ​ការ​បន្ស៊ី​គ្នា រវាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​នីមួយៗ រួមទាំង​បញ្ហា​ប្រឈម ដែល​បាន​កើតឡើង ហើយ​ធ្វើការ​ប្រៀបធៀប ទៅនឹង​អ្វីដែល​បានដាក់​ចេញ ដោយ​អង្គការសហប្រជាជាតិ ដែល​ឆ្លើយតប​ទៅនឹង​កម្រិត​ណាមួយ ដើម្បី​ដោះស្រាយ ឆ្ពោះទៅ​ការសម្រេច គោលដៅ​អភិវឌ្ឍន៍ ទីក្រុង​ប្រកបដោយ​ចីរភាព​។ ​លោក​បាន​បន្ថែមថា ការអនុវត្ត​ផែនការ​អភិវឌ្ឍ​ប្រប​ដោយ​ចីរភាព របស់​អង្គការ​សហ​ប្រជា ជាតិ​នេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​ធ្វើយ៉ាងណា ឆ្លើយតប​ឱ្យចំ​គោលដៅ ដែល​បំរើ ផលប្រយោជន៍​របស់ ប្រជាពលរដ្ឋ​ជាក់ស្តែង​។

លោក​បាន​បន្ត​ថា ចំពោះ​មតិយោបល់ និង​បទពិសោធន៍ ដែល​បានលើកឡើង នៅក្នុង​កិច្ចពិភាក្សា​នេះ និង​ត្រូវ​យកទៅ​ប​ញ្ជូ​ល ក្នុង​សេចក្តីថ្លែងការណ៍​រួម នៅ​ក្នុង​វេទិកា អភិបាលក្រុង​អាស៊ាន និង​កិច្ចប្រជុំ​អភិបាល រាជធានី​-​រដ្ឋធានី​អាស៊ាន ២០២២” នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២។

សូម​បញ្ជាក់​ថា វេទិកា AMF និង​កិច្ចប្រជុំ MGMAC ឆ្នាំ​២០២២ នេះ បានរៀបចំ​ឱ្យ មាន​ក្រុម​ពិភាក្សា ចំនួន ៥ ក្រុម ដែល​កិច្ចពិភាក្សា​ទី​១ ផ្តោតលើ​ការធ្វើ​ហិរញ្ញប្បទាន គម្រោង​ដែលមាន​ចីរភាព ដើម្បី​ការអភិវឌ្ឍ ទីក្រុង ។ កិច្ចពិភាក្សា​ទី​២ ការអនុវត្ត​គោល ដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព នៅ​កម្រិត​មូលដ្ឋាន​។ កិច្ចពិភាក្សា​ទី​៣ អភិបាលកិច្ច ឌីជីថល​។ ទី​៤ នគរូបនីយកម្ម​អាស៊ាន ប្រកបដោយ​ចីរភាព និង​ទី​៥ ភាព​ធន និង អាកាសធាតុ​ក្នុង​ទីក្រុង និង​ការកាត់បន្ថយ​ហានិភ័យ គ្រោះមហន្តរាយ នៅក្នុង​តំបន់​អាស៊ាន៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម