ព័ត៌មានជាតិ
ស្រាបៀរ វឌ្ឍនៈ ប្រារព្ធកម្មវិធី Vattanac Sea Festival អបអរបុណ្យសមុទ្រនៅខេត្តសីហនុ ជាមួយការប្រគំតន្ត្រីដ៏ធំ បោះតង់តាមមាត់ឆ្នេរ បាញ់ទឹកកម្សាន្ត រួមទាំងកម្មវិធីប្លែកៗជាច្រើន
ប្រទេសកម្ពុជាបានទទួលឈ្មោះជាប្រទេសដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងជាឆ្នេរដែលទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។
ដើម្បីជាផ្នែកមួយចូលរួមអបអរសាទរពិធីបុណ្យសមុទ្រ ដែលជាមោទនភាពមួយរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានរៀបចំកម្មវិធីដ៏អស្ចារ្យ Vattanac Sea Festival ជាមួយនឹងសកម្មភាពសប្បាយប្លែកៗជាច្រើនដូចជា ការបោះតង់នៅតាមមាត់ឆ្នេរដ៏សែនរ៉ូមែនទិក ការលេងល្បែងកីឡាសប្បាយៗ ការប្រគំតន្ត្រីចង្វាក់ EDM ជាមួយ DJ ដ៏ល្បី បូករួមទាំងការបាញ់ទឹកលេងកម្សាន្ត ការប្រគំតន្ត្រីនាពេលរាត្រីជាមួយកំពូលតារាចំរៀងដ៏ល្បីប្រចាំប្រទេសដូចជា កញ្ញា មាស សុខសោភា លោក នីកូ លោក ជី ដេវីត កញ្ញា រ៉ាប៊ី កញ្ញា សុខ ពិសី លោក ពូ ឃ្លាំង លោក ខៃ កញ្ញា រ៉េត ស៊ូហ្សាណា លោក លឹម តិចម៉េង លោក ថុល សុភិទិ លោក ស៊ឹម ច័ន្ទពន្លឺ លោក នាង ដាវីន ក្រុមចំរៀង 2TheMoon កញ្ញា ជេន លោក បាក់យ៉ុង និងលោក BOB ហើយអ្វីដែលកាន់តែអស្ចារ្យ និងធ្វើឲ្យ Vattanac Sea Festival កាន់តែមិនអាចបំភ្លេចបាននោះគឺការទស្សនានូវកាំជ្រួចដ៏ស្រស់ស្អាត។

លើសពីសកម្មភាពកម្សាន្តសប្បាយជាច្រើន ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏នឹងចូលរួមការងារទំនួលខុសត្រូវសង្គម ដោយរៀបចំសម្អាតឆ្នេរជុំគ្នាជាមួយនឹងក្រុមការងារ ព្រមទាំងវត្តមានរបស់តារាកិត្តិយសជាច្រើនរូប ដើម្បីចូលរួមថែរក្សាបរិស្ថាននៅតាមមាត់ឆ្នេរដ៏ស្រស់ស្អាតរបស់យើង និងដើម្បីជាគំរូដ៏ល្អក្នុងសង្គម។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមលើកទឹកចិត្តអ្នកចូលរួមទាំងអស់ប្រមូលកាកសំណល់ សំបកកំប៉ុង និងដបផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មកប្ដូរយកផលិតផលថ្មីវិញភ្លាមៗ ដែលសកម្មភាពនេះធ្វើឡើងដើម្បីកាត់បន្ថយការបោះចោលសម្រាម ហើយ វឌ្ឍនៈ ប្រ៊ូវើរី នឹងយកថរិកាដែលបានមកពីការលក់សំណល់កំប៉ុង និងដបនោះ យកទៅបរិច្ចាគ។
ដូច្នេះអ្នកដែលបានចូលរួមក្នុងកម្មវិធី Vattanac Sea Festival ក៏ជាចំណែកមួយដ៏ធំសម្រាប់សង្គមជាតិផងផែរ។ រីករាយ និងអបអរសាទរបុណ្យសមុទ្រជាមួយស្រាបៀរ វឌ្ឍនៈ រយៈពេល៣ថ្ងៃ គឺថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅឆ្នេរពយជំទាវម៉ៅ ក្បែរបរិវេណដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ ចាប់ពីម៉ោង ២រសៀលតទៅ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ